• 2022-03-21 04:18:40
  • ព័ត៌មាន

ទឹម រដ្ឋា ជប់លៀងលាភាពនៅលីវ យប់មិញ មានតារាល្បីៗចូលរួមច្រើនណាស់

  • 2022-03-21 04:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោងតារាសម្ដែង ទឹម រដ្ឋា ចូលរោងការនៅថ្ងៃទី២៥ ខែមីនា។ នៅសល់ពេលមិនដល់១សប្ដាហ៍ទៀតនេះ ស្រាប់តែកញ្ញា បង្កើតកម្មវិធីតូចមួយ តែមានតារាល្បីៗចូលរួម ដោយកញ្ញាហៅពិធីនោះថា“ជប់លៀងលាភាពនៅលីវ”។ តាមរយៈការបញ្ចេញរូបភាពជាច្រើនសន្លឹកដោយសាមីខ្លួនតាមបណ្ដាញសង្គម គេឃើញកម្មវិធីយប់មិញនេះអធិកអមខ្លាំងណាស់។

រូបថត៖ ហ្វេសប៊ុក ទឹម រដ្ឋា

កញ្ញា ទឹម រដ្ឋា បានអគុណមិត្ដភក្ដិជាទីគោរព ស្រឡាញ់ដែលបានផ្ដល់ស្នាមញញឹមដ៏មានក្ដីសុខនេះ ហើយក៏អគុណដែលអ្នកទាំងអស់គ្នាបានចូលមកក្នុងជីវិតរបស់នាង។ កញ្ញាមានមោទនភាព ហើយនិយាយថា នាងគឺជាមនុស្សមានសំណាងដែលមានមិត្ដភក្ដីទាំងអស់គ្នា ហើយក៏អគុណខ្លាំងបំផុតដល់ ទឹម វត្ដី ដោយកញ្ញាហៅប្អូនស្រីខ្លួនឯងថា My ម្ចាស់កម្មពៀរ។

តាមរយៈរូបថតដែលបានបញ្ចេញនៅព្រឹកនេះ គេឃើញមានវត្ដមានរបស់តារាល្បីៗដូចជា៖ អ្នកនាង សារ៉ាយ សក្ខណា កញ្ញា ទឹម វត្ដី លោក ឯម រាម និងកញ្ញា សំ ម៉ាណា ជាដើម។ តោះ…កុំឲ្យខាតពេលយូរ សូមទស្សនារូបទាំងក្នុងពិធីជប់លៀងនេះទាំងអស់គ្នា៖

ជិន សុភ័ក្ដ្រ

មតិយោបល់