• 2022-03-21 06:58:00
  • ព័ត៌មាន

អួលដើមក! មួយឃ្លាពី ឌីជេណាណា ទៅកាន់ SWSB ធ្វើឱ្យ កេសរ ស្រក់ទឹកភ្នែកកណ្ដាលកម្មវិធី

  • 2022-03-21 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី និងវាគ្មិនដោះស្រាយវិបត្តិស្នេហា ឌីជេ ណាណា ធ្វើឱ្យមហាជនគ្រប់គ្នាទប់ទឹកភ្នែកមិនជាប់ បន្ទាប់ពីស្ដាប់ពាក្យពេចសម្ដីដ៏សែនស្រណោះចំពោះការបំបែកក្រុមចម្រៀង Original Song Small world Small Band ក្រុមតូច សូម្បីតែ កេសរ រំភើបទប់ទឹកភ្នែកមិនជាប់នៅក្នុងកម្មវិធី PMA ២០២២ រៀបចំឡើងដោយ Smart។

នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ ប្រិយមិត្តជាពិសេស អ្នកគាំទ្រក្រុមចម្រៀង Small world Small Band ក្រុមតូច ពិតជាមានក្ដីរីករាយយ៉ាងខ្លាំងបន្ទាប់ពីពិធីករប្រកាសជាផ្លូវការពានរង្វាន់ក្រុមចម្រៀងប្រចាំ ឆ្នាំបានទៅលើ SWSB។ ចំពោះការឡើងទទួលពានរង្វាន់នេះ វាគ្មិនពូកែវោហាស័ព្ទ ឌីជេណាណា គឺជាអ្នកឡើងទទួលជំនួស ក្រោមហេតុផល SWSB បានរំសាយក្រុមបាត់ទៅហើយ ក្នុងនោះគេ ឃើញវត្តមាន កេស ម្នាក់គត់ចូល រួមក្នុងកម្មវិធីខណៈ ពេជ្ជរិទ្ធ ដេវីត និងភារម្យ ពុំមានវត្តមានឡើយ។

ស្របពេលឡើងទទួលពាន ឌីជេជេ ណាណា ថ្លែងអំណរគុណ និងថ្លៃងប៉ុន្មានពាក្យធ្វើឱ្យប្រិយមិត្តនឹក រលឹកខ្លាំងដល់ SWSB ហើយសូម្បីតែ កេសរ អតីតសមាជិក ក៏ទប់ទឹកភ្នែកមិនបាន។

ឌីជេណាណា ថ្លែង៖ “ខ្ញុំឡើងមកនេះមិនមែនទទួលជំនួស Smart ឬ SWSB ឡើយគឺខ្ញុំទទួក ជំនួសអ្នកគាំទ្រ SWSBទាំងអស់។ ពិតជាសោកស្ដាយចំពោះការចែកផ្លូវគ្នា ប៉ុន្តែយើងនូវតែគោរពការ សម្រេចចិត្តរបស់អ្នកគ្រប់គ្នា អគុណSWSB ដែលធ្វើឱ្យខ្ញុំងាកមកស្ដាប់បទខ្មែរច្រើនជាងស្ដាប់បរទេស SWSB បានច្របាច់បញ្ជូលបុរាណ លាយគ្នាជាមួយសម័យ ឆ្លុះបង្ហាញពីសិល្បៈខ្មែរដ៏អស្ចារ្យ ហើយនេះគឺជាពានដែល SWSB បន្សល់ទុកឱ្យអ្នកគាំទ្រ”៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់