• 2022-03-22 08:17:00
  • ព័ត៌មាន

មិនមែនធ្វើឱ្យតែរួច! មកដឹងពីតម្លៃ និងការសម្រិតសម្រាងឈុត Christ Divah ចូលរួមកម្មវិធី PMA

  • 2022-03-22 08:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christ Divah អ្នកច្នៃម៉ូដដ៏ល្បីក្នុងប្រទេសកម្ពុជា ធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ជាគ្នាជាមួយស្នា ដៃល្អឯកសម្រាប់ឈុតដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីប្រគល់ពានរង្វាន់ PMA ២០២២ កាលពីថ្មីៗនេះ។

ឈុតដ៏ស្រស់ស្អាតប្លែកភ្នែករបស់ Christ Divah និងគូស្នេហ៍ កូនឆ្មា ហើយបន្ថែមជាមួយនារីអមពីរ នាក់ទៀត មានឈ្មោះថា មាតានៃធម្មតាជាតិ ហើយឈុតដ៏ប្រណិតទាំងនេះមានតម្លៃរហូតដល់ទៅ ៨ពាន់ដុល្លារឯណោះ នេះបើតាមពាក្យសម្ដីរបស់សាមីខ្លួនបានផ្ដល់មកកាន់ Sabay

Christ Divah បានផ្ដល់បទសម្ភាសជាមួយ Sabay នៅរសៀលថ្ងៃទី២២ មីនានេះជុំវិញនៃការច្នៃម៉ូដ ដ៏អស្ចារ្យនេះឡើងថា កញ្ញាបានគូចេញជារូបរាង និងគំនិតបង្កើតនៃឈុតនេះប្រើពេល១សប្ដាហ៍ ហើយ ត្រូវផ្គុំចេញជារូបរាងផូសឡើងក្នុងរយៈពេល១សប្ដាហ៍។ ឈុតទាំងនេះ Christ Divah ច្នៃឡើងយ៉ាង ល្អិតល្អន់ទាំងការរើសពណ៌ឱ្យស៊ីជាមួយកម្មវិធី និងចម្រាញ់ពណ៌ផ្កាឱ្យប្រឡាក់ក្រឡាគ្នា អ្វីដែលពិសេស នោះគឺការប្រើប្រាស់សាច់ក្រណាត់ប្រណិត និងចាប់ភ្លីក្រណាត់បន្តិចម្ដងៗឱ្យចេញរូបរាងដ៏អស្ចារ្យនេះ។

Christ Divah ថ្លែងប្រាប់ Sabay៖ “ចាស! បងឈុតនេះខ្ញុំគូ និងច្នៃឡើងសម្រិតសម្រាងណាស់ មិនធ្វើ ឱ្យតែហើយទេ ខ្ញុំគិតខ្ញុំគូ ខ្ញុំជ្រើសយកក្រណាត់សុទ្ធតែប្រណិតល្អ និងមានតម្លៃថ្លៃ ពោលទាំងអស់នេះ មានតម្លៃ៨ពាន់ដុល្លារ។ ខ្ញុំរៀបចំដាក់ផ្កាមើលទៅឱ្យស៊ីគ្នា ប្រើពេលរៀបចំក្រណាត់ជាផ្នត់ៗឱ្យស្អាត រៀបរយបំផុត”។

Christ Divah បន្តប្រាប់ Sabay ថាឈុតនេះបានបង្កប់អត្តន័យរួមអំពីសម្រស់ធម្មជាតិ ដែលនៅលើតួ ខ្លួននៃរ៉ូបមានពណ៌បៃតងស្រា និងបីឈុតទៀតពណ៌បៃតងដិត តុបតែងតែពោពេញទៅដោយផ្កា និង មកុដច្នៃឡើងរបៀបជាទ្រុងបក្សីបំពាក់ជាមួយផ្កាយ៉ាងស្រស់ស្អាត៕

អត្ថបទ៖ PAV SREY PICH

មតិយោបល់