• 2022-03-23 07:34:03
  • ព័ត៌មាន

មិនដែលដឹងសោះ លោក នីកូ ក្រៅពីច្រៀង នៅចេះបញ្ចូលសំឡេងឡើងប្លែកដូចអ្នកអាជីពទៀត

  • 2022-03-23 07:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែជាតារាចម្រៀងក្រអួនក្រអៅអន្ទងចិត្តយុវវ័យមិនជិនណាយតាមរយៈបទចម្រៀងមនោសញ្ចេតនា ញាក់កន្រ្តាក់អារម្មណ៍ជាច្រើន ទើបតែពេលនេះហ្វេនៗជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នាដោយ លោក នីកូ ចេះបញ្ចូលសម្លេងយ៉ាងប្លែកតាមតួកុន ឡើងឡូយទៀតផង មិនដែលដឹង។

តាមរយៈបទសម្ភាសមួយរបស់កម្មវិធី 3Fun ជាមួយលោក នីកូ អ្នកនាង ពេជ្រ សូលីកា លោក វី យ៉ារ៉ូ និង តារាស្រីម្នាក់ទៀត បានធ្វើឲ្យបរិយាកាសក្នុងកម្មវិធីរិតតែអស្ចារ្យទៀតនោះគឺ ពិធីករ ឲ្យលោកបញ្ចេញសំឡេងតាមតួ ជាពិសេសគឺអ្នកនាង ពេជ្រ សូលីកា ជាអ្នកធ្វើកាយវិការ ចំណែកលោក នីកូ បញ្ចូលសំឡេងដោយធ្វើត្រាប់តាមកាយវិការ។ ពេលលោកបញ្ចូលសំឡេងភ្លាម គ្រ់បគ្នាដែលមានវត្តមាននៅទីនោះមានការភ្ញាក់ផ្អើលដោយមិននឹកស្មានថា លោក នីកូ អាចមានសមត្ថភាពពិសេសបែបកំប្លែងបានល្អ ហើយប្លែកទៀតផង ប្រសិនបើឲ្យលោកបញ្ចូលសំឡេងក្នុងរឿង ប្រហែលជាអាចទៅរួច។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់