• 2022-03-27 05:50:32
  • ព័ត៌មាន

ជាផ្លូវការ! អាពាហ៍ពិពាហ៍ សឿ សុធារ៉ា និង សាពូន មីដាដា ត្រូវបានបញ្ចប់ក្រោយរួមរស់រយៈ១៥ឆ្នាំ

  • 2022-03-27 05:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២៧ មីនា ក្រោយតារាសម្ដែងជើងចាស់អ្នកនាង សឿ សុធារ៉ា ប្រកាស បញ្ចប់ជីវិតគ្រួសារជាមួយតារាចម្រៀងលោក សាពូន មីដាដា ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ បន្សល់ចំណងដៃកូនពីរនាក

នៅមុននេះបន្តិចគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង សឿ សុធារ៉ា ប្រកាសជាផ្លូវការអំពីចំណង អាពាហ៍ពិពាហ៍ប្រេះឆា ជាមួយស្វាមីលោក សាពូន មីដាដា បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកទាំង ពីរមានទំនាស់ក្នុងរង្វង់គ្រួសារជាញឹកញាប់ដែលតែងតែបង្ហោះលើបណ្ដាញសង្គម។

តារាសម្ដែង សឿ សុធារ៉ា បានបង្ហោះរូបភាព ភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា៖ “លាហើយរយៈ ពេល១៥ឆ្នាំមកនេះ។ ខ្ញុំនឹងមិនត្រឡប់ក្រោយទៅរកអ្នកឡើយ សូមបងមេត្តារក្សាសំដីជាកូនប្រុសដើម ទ្រូងប្រាំហាត់ថាប្រគល់កូនៗទាំងពីរមកឱ្យអូនមើលថែរក្សា”។

អាចនិយាយបានថានេះជាលើកចុងក្រោយហើយនៃជីវិតអាពាហ៍ពិពាហ៍១៥ឆ្នាំតារាទាំងពីរដួង ព្រោះ កន្លងមកអ្នក សឿ សុធារ៉ា តែងតែបង្ហោះបញ្ហារង្គោះរង្គើជាច្រើនដង រហូតលុបរូបថតគ្រួសារចេញពី ហ្វេសប៊ុក ថែមទាំងធ្លាប់ប្រកាសស្វែងរកអ្នកស្អំបេះដូងថ្មីទៀតផង៕

អត្ថបទ៖ JY

មតិយោបល់