- 2022-03-28 02:57:21
- ព័ត៌មាន
Lee Minho និង Gong Hyojin នឹងសម្ដែងរឿងស្នេហា-កំប្លែង តាំងពីផែនដីធ្លាយដល់អវកាសរួមគ្នា
- 2022-03-28 02:57:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lee Minho និង Gong Hyojin នឹងសម្ដែងរឿងស្នេហា-កំប្លែង តាំងពីផែនដីធ្លាយដល់អវកាសរួមគ្នា
ចន្លោះមិនឃើញ
បើយោងតាមការបញ្ជាក់ពីផលិតកម្ម Keyeast Entertainment នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តារាសម្ដែង Gong Hyo Jin និង Lee Min Ho នឹងសម្ដែងរួមគ្នានូវរឿងភាគស្នេហាលាយឡំនឹងកំប្លែងថ្មីមានចំណងជើងថា «Ask the Stars»។
ក្នុងរឿង Gong Hyo Jin នឹងសម្ដែងជាតួ អវកាសយានិកកូរ៉េ-អាមេរិ មានឈ្មោះថា Eve Kim ឯ Lee Min Ho វិញនឹងសម្ដែងជាតួ អ្នកទេសចរអវកាស និងជាពេទ្យរោគស្ត្រី ឈ្មោះ Gong Ryong។
ក៏មានសេចក្ដីរាយការណ៍មកដែរថា រឿងភាគមួយនេះ បានចំណាយពេល ៥ឆ្នាំ មកហើយក្នុងការរៀបចំអ្វីៗគ្រប់យ៉ាង ហើយវានឹងក្លាយជារឿងភាគកូរ៉េដំបូងបង្អស់មិនធ្លាប់មាន ដែលនឹងបញ្ចូលសាច់រឿងទាក់ទងនឹងស្ថានីយ៍អវកាស។
ជាមួយគ្នានោះ «Ask the Stars» គ្រោងចាប់ផ្ដើមដំណើរការថតនៅខែមេសា ខាងមុខនេះ ឯគម្រោងនៃការចាក់បញ្ចាំងវិញ គឺនៅឆ្នាំ ២០២៣៕