• 2022-03-29 02:10:00
  • ព័ត៌មាន

មានរឿងអ្វី? ដើមឆ្នាំ២០២២ សុខ សោម៉ាវត្តី ឲ្យតម្រុយប្លែកៗដូចត្រូវបែកបាក់ស្នេហាតែមិនបង្ហាញត្រង់

  • 2022-03-29 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតពីដើមឆ្នាំ២០២២នេះ ឃើញថាតារាសម្តែងនិងជាពិធីការិនីដ៏ល្បីគឺអ្នកនាង សុខ សោម៉ាវត្តី បង្ហាញពីអារម្មណ៍ប្លែកៗតាមរយៈសំណេរហាក់បីដូចជាត្រូវបែកពីសង្សាដោយ ភាពមិនច្បាស់លាស់របស់ភាគីម្ខាងទៀត។

ថ្មីៗនេះ អ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី កំពុងតែធ្វើឲ្យអ្នកគាំទ្រហាក់មានចម្ងល់ជាខ្លាំងក្រោយឃើញនាងតែងតែផុសសំណេរដែលទាក់ទងនិងស្នេហាដែលគ្មានភាពច្បាស់លាស់តាមរយៈគណនីហ្វេសប៊ុក ហើយបើតាមសង្កេតឃើញថាមួយរយៈចុងក្រោយនេះហាក់មិនឃើញមានវត្តមានអ្នកទាំងពីរបង្ហាញពីភាពស្និទ្ធស្នាលគ្នាផុសរូបដូចមុនឡើយ ដោយមួយរយៈនេះ សោម៉ាវត្តីតែងតែសរសេរសំណេរដែលមានន័យដូចអ្នកមានបញ្ហាស្នេហា ដោយពេលខ្លះនាងបានរៀបរាប់ថា កុំព្យាយាមតាមចាប់របស់ដែលមិនមែនជារបស់យើង ព្រោះខំចាប់ហើយបើចាប់មិនបានក៏ឈឺ ចាប់បានហើយក៏ឈឺ ព្រោះយើងដឹងតាំងពីដំបូងថាវាមិនមែនជាកម្មសិទ្ធរបស់យើង តែយើងអាចមើលថែនិងស្រលាញ់វាពីចម្ងាយបាន។ មិនត្រឹមតែមានសំណេរនេះទេ គឺនៅមានសំណេរដែលជាច្រើនទៀតដែលស្រដៀងគ្នាបែបនេះ ដោយមិនបញ្ជាក់ថាជានរណាគេនោះទេ តែសម្រាប់អ្នកអ្នកគាំទ្រវិញហាក់ដឹងតម្រុយពីរឿងនេះថាអាចជាអ្នកទាំងពីរកំពុងតែមានបញ្ហានិងគ្នា។ ជុំវិញរឿងសំណេរនេះធ្វើឲ្យអ្នកគាំទ្រហាក់មានចម្ងល់គ្រប់គ្នា រហូត Sabay បានទាក់ទងទៅនាង តែនាងមិនទាន់ឆ្លើយតប។

រម្លឹកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី និងគូស្នេហ៍លោក លី វាហេទ ដែលជាកីឡាករបាល់ទាត់ល្បីម្នាក់ ស្រលាញ់គ្នាអស់ជាច្រើនឆ្នាំមក រហូតមានតម្រុយថាអាចនិងចូលរោងការទៀតផង តែតាំងពីពេលនោះមករហូតមកដល់ថ្ងៃនេះអ្នកទាំងពីរនៅមិនទាន់មានដំណឹងល្អនៅឡើយទេ ខណៈថ្មីៗអ្នកនាង សុខ សោម៉ាវត្តី ហាក់មានបញ្ហាស្នេហា៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់