• 2022-03-29 02:06:28
  • ព័ត៌មាន

Will Smith ចេញសុំទោសជាសាធារណៈ ក្រោយទះ Chris មួយដៃស្ពឹកមុខលើឆាកអូស្ការ

  • 2022-03-29 02:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាក្លាយជា​ប្រធានបទកំពុង​ក្ដៅគគុកទាក់ទង​នឹង​តារា​ប្រុស​ ២រូប​ដែល​ទប់ចិត្តទប់មាត់មិនជាប់ធ្វើទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រគល់ពានអូស្ការ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២។ នោះគឺ Chirs Rock ដែល​បាន​ធ្លោយមាត់និយាយបែប​លេងសើចដាក់ប្រពន្ធ Will Smith ពីរឿង​ដែលសក់កោរអស់។ ស្របពេល​ Will Smith ពេល​ឮគេ​លេងសើចដាក់មនុស្សជាទីស្រឡាញ់របស់ខ្លួន​បែប​នេះ ក៏ស្រាប់តែ​ទប់ចិត្តលែងជាប់ ដើរឡើងលើឆាក និងទះកំផ្លៀង Chris មួយទំហឹង។

ជាក់ស្ដែង​ នៅ​ថ្ងៃទី២៩ ខែមីនា នេះ​ កំពូលតារាហូលីវូដ Will Smith បាន​បង្ហោះសារដ៏វែងលើបណ្ដាញសង្គម​របស់ខ្លួន ដោយ​បាន​លើកឡើង​ថា៖ «អំពើហិង្សាគ្រប់ទម្រង់ គឺសុទ្ធតែពិសពុល និងបង្ហាញពីទង្វើនៃការបំផ្លាញ។ អាកប្បកិរិយារបស់ខ្ញុំក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards កាលពីយប់មិញគឺមិនអាចទទួលយកបាន និងមិនអាចលើកលែងទោសបាននោះទេ។ ការនិយាយលេងសើចបែបកំប្លែង សម្រាប់ខ្ញុំក៏ជាផ្នែកមួយនៃការងារមួយដែរ ប៉ុន្តែការលេងសើចពីស្ថានភាពសុខភាពរបស់ Jada គឺពិតជាហួសហេតុណាស់សម្រាប់ខ្ញុំ ដែលមិនអាចទ្រាំបានឡើយ ហើយខ្ញុំក៏មានប្រតិកម្ម ប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំង​ដែរ។

ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ។ ខ្ញុំរាងលើសមែន ​ខ្ញុំ​ខុសហើយ។ ខ្ញុំមានការខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំ មិនបានបង្ហាញពីចរិតដែលខ្ញុំចង់ធ្វើនោះទេ។ មិនមានត្រង់ណា បញ្ជាក់ពីហិង្សាក្នុងពិភពនៃសេចក្តីស្រឡាញ់ និងទឹកចិត្តមេត្តានោះទេ។ ខ្ញុំក៏សូមអធ្យាស្រ័យដល់ Academy អ្នកផលិតកម្មវិធី អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលទង្វើរបស់ខ្ញុំ បានប្រឡាក់ជាប់នូវអ្វីដែលជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំកំពុងបន្តឆ្ពោះទៅមុខហើយ។

ដោយក្តីគោរព, Will​»

អត្ថបទ៖ ធារី

មតិយោបល់