• 2022-03-29 06:34:15
  • ព័ត៌មាន

មកស្គាល់ជីវិតឯកជន Will Smith ទើបដឹងថាទំហំនៃក្ដីស្រលាញ់លោកចំពោះភរិយាធំធេងមិនអាចកាត់ថ្លៃបាន

  • 2022-03-29 06:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍ដ៏យូរអង្វែងមួយសម្រាប់ Will Smith និង Jada Pinkett Smith ទោះបីជាមានពាក្យចចាម អារ៉ាមអំពីការបែកបាក់ជាច្រើនក៏ដោយ។ ប៉ុន្តែបើក្រឡេកទៅមើលសកម្មភាពដ៏ផ្អែមល្ហែមក្នុងគ្រួសារ និងនៅតាមកម្មវិធីធំនានាទើបដឹងថាក្ដីស្រលាញ់ Smith និងភរិយាធំធេងមិនអាចកាត់ថ្លៃបាន។

រម្លឹកអំពីការចាប់ផ្តើមនៃជួបគ្នាលើកដំបូងរវាងJada និង Will Smith ក្នុងឆ្នាំ ១៩៩៤។ អាពាហ៍ពិពាហ៍ Will Smith និង Jada បានរៀបការយ៉ាងអស្ចារ្យនៅឆ្នាំ ១៩៩៧ នៅសណ្ឋាគារ មួយក្នុងទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ដែលជាស្រុកកំណើតរបស់ Jada។

បន្ទាប់មកគូស្នេហ៍ទាំងពីរមានកូនពីរនាក់ Jaden ជាកូនច្បង និងកូនស្រី Willow ។ Jada ក៏បានទទួលយក Trey Smith ក្លាយជាសមាជិកគ្រួសាររបស់ខ្លួន។

ថ្វីត្បិតថាអាពាហ៍ពិពាហ៍ច្រើនឆ្នាំ និងទទួលបានចំណងដៃកូន៣នាក់ ប៉ុន្តែក្ដីស្រលាញ់ Smith ចំពោះភរិយាគ្មានថ្ងៃប្រែឡើយ បើទោះជា Jada មានបញ្ហាសុខភាពធ្ងន់ធ្ងរ ពោលគឺនាងមានជំងឺ សក់ជ្រុះ លែងដុះ Smith នៅតែមើលថែ និងផ្ដល់ក្ដីស្រលាញ់ចំពោះ Jada រឹតតែខ្លាំងឡើង។

ជាក់ស្ដែងដូចដែលគ្រប់គ្នាបានដឹងថ្មីៗនេះ Smith បានឡើងទះកំផ្លៀង Chris កណ្ដាលឆាកប្រគល់ ពាន Oscars ក៏ព្រោះតែលោកមិនអាចទប់អារម្មណ៍អង្គុយស្ដាប់គេលេបខាយសម្ដីសើចចំអកចំពោះ ក្បាលគ្មានសក់របស់ភរិយាខ្លួន ដែលនេះបង្ហាញពីការការពារមនុស្សជាទីស្រលាញ់ពីការមើលងាយ។ មិនត្រឹមតែប៉ុណ្ណោះ Will smith បានឡើងទទួលពាន និងបាននិយាយសង្កតធ្ងន់ថា “ស្នេហាអាចធ្វើឱ្យ អ្នកធ្វើរឿងឆ្គួតៗបាន” ទង្វើទាំងនេះហើយទើបដឹងថាទំហំនៃក្ដីស្រលាញ់ Smith ចំពោះ Jada ធំធេង មិនអាចកាត់ថ្លៃបាន៕

អត្ថបទ៖ JY

មតិយោបល់