• 2022-03-29 06:54:09
  • ព័ត៌មាន

រឿងកាន់តែធំហើយ! ពេលនេះ សូដានីតា និង យ៉ែម សំអូន ប៉ះសម្តីគ្នាទាំងមានកំហឹងរៀងខ្លួន

  • 2022-03-29 06:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ សូ ដានីតា និងលោក យ៉ែម សំអូន កំពុងតែមានរឿងក្នុងចិត្តរៀងខ្លួនរហូតប៉ះសំដីគ្នាទាំងបញ្ចេញកំហឹងដាក់គ្នាទៀតផង រហូតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅមុននេះបន្តិចអ្នកនាង សូ ដានីតា បានបញ្ចេញរូបភាពមួយសន្លឹកជាមួយលោក យ៉ែម សំអូន រួមទាំងសរសេរសំណេរដែលមានន័យចាក់ដោតចិត្តយ៉ាងខ្លាំងទៅលើក្រុមតន្រ្តីសម័យយ៉ែមសំអូន ដែលមានលោកជាប្រធាន ដោយអ្នកនាងបានបញ្ចេញរឿងក្នុងចិត្តទាំងអារម្មណ៏មិនល្អថា មួយសន្លឹកនេះគឺជារូបចុងក្រោយហើយ ដែលនាងសុំប្រកាសរាល់ការងារDara Entertainment Samonn yem គឺនាងឈប់ទាំងអស់។ សូ ដានីតា បានបញ្ជាក់ទៀតថា គ្រប់គ្នាសុទ្ធតែចង់បានល្អ កុំចេះតែថាឲ្យគេ ខុស១០០ដងដោយមិនមានអ្នកហ៊ានតប តែដល់ពេលគេហ៊ានតបតាំងក្តៅក្រហាយ រៀនមើលគេល្អខ្លះផង

គ្រាន់តែនាងបានផុសភ្លាមមិនបានប៉ុន្មាននាទីផង ស្រាប់តែលោក យ៉ែម សំអូន ចូលខមមិនភ្លាម ដោយបានឆ្លើយតបថា មិនបាច់សុំទោសខ្ញុំទេព្រោះខ្ញុំគឺជាអ្នកសុំមុនហើយសម្រាកដោយប្រើនូវវ៉ោយសម្លេងរបស់ខ្ញុំផ្ទាល់គ្រាន់ដើម្បីកុំឲ្យលំបាក មិនបានធ្វើការជាមួយខ្ញុំហើយដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង។ពេលនោះស្រាប់តែ សូ ដានីតា តបវិញភ្លាមមិនបង្អង់យូរឡើយដោយនិយាយថាខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ច្ចឹងគួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃអ្នកដ៏ទៃផង។មិនទាន់អស់ចិត្ត លោក យ៉ែម សំអូនឆ្លើយឆ្លងទៀតថាបើនិយាយពីរឿងតម្លៃរិតតែឆ្ងាយគ្នាហើយក្នុងនាមខ្ញុំជាប្រធានខ្ញុំត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឲ្យខ្ញុំគ្រាន់តែមិនដែលនិយាយ តែបើអ្នកបង្ខំខ្ញុំអត់និយាយខ្ញុំមានភស្តុតាងទាំងអស់អ្នកដៀលប្រធានរបស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត បើចង់បានខ្ញុំឱ្យ ខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេង ទាំងសំណេរ ដែលមើលងាយខ្ញុំ

គ្រប់គ្នានៅមិនទាន់យល់ពីសាច់រឿងរបស់អ្នកទាំងពីរនៅឡើយទេ ថាមានរឿងអ្វីកើតឡើងបែបនេះ នៅសុខៗស្រាប់តែមានបញ្ហាជាមួយគ្នា ខណៈSabay កំពុងទាក់ទងទៅអ្នកទាំងពីរដើម្បីឆ្លើយតបរឿងនេះ តែមិនទាន់មានការឆ្លើយតប៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់