• 2022-03-29 07:40:33
  • ព័ត៌មាន

ទេព រិនដារ៉ូ ក្លាយជាសិល្បករកម្ពុជាអាចថែរក្សាកេរ្ដិ៍ឈ្មោះល្បីល្បាញរយៈពេលជាង៣ទសវត្សជាប់គ្នា

  • 2022-03-29 07:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ ពោពេញទៅដោយបទពិសោធន៍ផ្នែកសម្ដែង គឺលោក ទេព រិនដារ៉ូ ក្លាយតារាសម្ដែងអាជីពដែលអាចរក្សាកេរ្ដិ៍បោះសម្លេងល្បីសុះសាយក្នុងពេលច្រើនឆ្នាំមកនេះ។

គិតមកដល់៣ខែដើមឆ្នាំ២០២២នេះ ទេពរិន ដារ៉ូ តារាសម្ដែងកម្ពុជាពេញទៅដោយទេពកោសល្យ ឈានជើងប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល៣៣ឆ្នាំមកហើយ។ ជាង៣ទសវត្សមកនេះអាច និយាយបានថាកេរ្ដិ៍ និងប្រជាប្រិយភាពរបស់តារាសម្ដែងឆ្នើមរូបនេះ គឺនៅថេរ ថែមទាំងល្បីល្បាញ កាន់តែខ្លាំងឡើងៗ។

បើនិយាយអំពីឱកាសការងារសិល្បៈវិញ ទេព រិនដារ៉ូ ហ៊ុយស៊ុយខ្ពស់បំផុត ព្រោះរាល់ខ្សែភាពយន្ដ ខ្មែរទាំងសម័យ និងបុរាណគ្រប់ស្ថានីយ៍ក្រុមហ៊ុនទាំងអស់លេចមុខតារាជើងចាស់រូបនេះស្ទើរតែគ្រប់រឿង។

បទពិសោធរយៈពេលជាង៣ទសវត្សមកនេះ ទេព រិនដារ៉ូ ប៉ះតួសម្ដែងស្រីមិនតិចនោះ ដែរ។ កន្លងមករូបលោកធ្លាប់ផ្ដល់បទសម្ភាសជាមួយ Sabay ថាតួសម្ដែងស្រីដែលលោកធ្លាប់សម្ដែងរួមគ្នា ធ្វើឱ្យលោកពេញចិត្តស៊ីចង្វាក់ការងារខ្លាំងបំផុតនោះគឺអ្នកស្រី អម្ពរ ទេវី

មួយវិញទៀតផ្អែកទៅ សមត្ថភាព និងបទពិសោធច្រើនឆ្នាំ ទេព រិនដារ៉ូ ក្លាយទៅជាសិល្បករគំរូដល់សិល្បករជំនាន់ក្រោយ កម្លោះសង្ហា ខាត់ វៃហាំង ផ្ដាច់ជ្ញាចិត្តរៀនសូត្រ និងយកគំរូល្អតាមលោក៕

អត្ថបទ៖ JY

មតិយោបល់