• 2022-03-29 07:46:06
  • ព័ត៌មាន

លេចមុខតារា៤រូបកំពុងជួយឈឺឆ្អាលរឿង សូ ដានីតា និង យ៉ែមសំអូន អន់ចិត្តគ្នារឿងការងារ

  • 2022-03-29 07:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែទទួលដំណឹងថា សូ ដានីតា និងលោក យ៉ែម សំអូន កំពុងតែមានរឿងមិនចុះសម្រុងគ្នារហូតមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ស្រាប់តែលេចមុខតារា ៣ដួងនេះភ្លាម មកជួយសម្របសម្រួលដើម្បីកុំឲ្យមានរឿងកាន់តែវែងឆ្ងាយទៀតក្នុងរង្វង់សិល្បៈ។

នៅមុននេះបន្តិចអ្នកនាង សូ ដានីតា មានរឿងមិនសប្បាយចិត្តរយៈពេលជាច្រើនថ្ងៃមកហើយដោយមិនចុះសម្រុងក្នុងការធ្វើការងារជាមួយលោក យ៉ែម សំអូន រហូតមានសរសេរសំណេរមិនពេញចិត្តជាច្រើនសារដាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនជាហូរហែ តែថ្ងៃនេះ សូ ដានីតា និយាយចំៗឈ្មោះតែម្តងទៅលើលោក យ៉ែម សំអូន ដែលជាអ្នករួមក្រុមការងារជាមួយគ្នា ដោយនាងបង្ហាញពីអារម្មណ៍មិនពេញចិត្ត ធ្វើឲ្យរឿងកាន់តែជ្រៅទៅៗរហូតទប់ចិត្តមិនបានទើបបង្ហោះសំណេរចាក់ដោតបែបនេះ រហូតធ្វើឲ្យលោក យ៉ែម សំអូន ឆ្លើយឆ្លងគ្នាហូរហែ តាមខមមិនដែលនាងបានផុសមុននេះ រហូតធ្វើឲ្យតារាល្បីៗ ៣រូបចូលខមមិនដើម្បីសុំឲ្យអ្នកទាំងពីរសម្របសម្រួលគ្នាកុំឲ្យមានបញ្ហាដាក់គ្នាក្នុងរឿងនេះ។

ក្នុងចំណោមតារាល្បីឈ្មោះទាំង ៤នាក់នោះគឺមាន អ្នកនាង ចន ចន្ទ័លក្ខិណា ដោយបាននិយាយសម្រួលជាមួយអ្នកទាំងពីរថា មានរឿងអ្វីគួរនិយាយគ្នាស្ងាត់ៗទៅអូនស្រាប់តែលោក យ៉ែម សំអូន ឆ្លើយតបទៅកាន់អ្នកនាង លក្ខិណា ថា សុំទោសផងប្អូន ដែលជាចាស់ទុំនៅក្នុងក្រុមការងាររបស់យើង នេះគឺជាការសម្រេចចិត្តច្បាស់លាស់ហើយរបស់បងដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តទៅថ្ងៃក្រោយ ហើយទុកមុខរាប់គ្នាផង ឱ្យបងសុំទោសដែលមិនបានសួរយោបល់ហើយសម្រេចរឿងនេះដោយខ្លួនឯង។ បន្តិចក្រោយកមកក៏មានតារាល្បីមួយរូបទៀតគឺ កញ្ញា យ៉េយ៉េ បានចូលខមមិនថា មានរឿងអ្វីសម្រួលគ្នាទៅបង។ បន្ទាប់មកក៏មានលោក ជឹម ជឿន បានចូលខមមិនទៀតថា សម្រួលគ្នាតាមសម្រួលទៅបងសម្លាញ់ទាំងពីរ ក្នុងនាមជាប្អូនមិនចង់ឃើញបងទាំងពីរបែបនេះទេ ចាំបាច់អីនិយាយឆ្លើយឆ្លងគ្នាតាមបណ្តាញសង្គមនោះ បញ្ហា ការអាក់អន់ចិត្ត អាចនឹងមានព្រោះធ្វើការរួមគ្នាច្រើនរមែងតែមានលើសលួស បងទាំងពីរអាចពិភាក្សាគ្នាតាមសម្រួល ដោយការគោរពស្រលាញ់ពីប្អូនតែប៉ុណ្ណោះ ក្នុងនោះក៏មានកញ្ញា ទិត្យ សុធារី ដែលជាក្រុមចម្រៀងនៅក្នុងក្រុមរបស់លោក យ៉ែម សំអូនផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់