• 2022-03-30 06:17:00
  • ព័ត៌មាន

ត្រូវគេមើលរំលងសមត្ថភាពច្រើនដងពេក ស៊ូ ស៊ីរីកា បង្ហាញតម្រុយច្បាស់ៗអាចនឹងដើរចេញ

  • 2022-03-30 06:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តនិយមប្រើប្រាស់បណ្ដាញសង្គមបង្ហាញការភ្ញាកផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងសំឡេងធ្ងន់ ស៊ូ ស៊ីរីកា សុខៗបង្ហោះសារប្លែកៗ បង្ហាញពីអារម្មណ៍បាក់ទឹកចិត្តជាខ្លាំងត្រូវគេមើលរំលងសមត្ថភាព ថែមទាំងផ្ដល់តម្រុយចង់ដើរចេញថែមទៀតផង។

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រចាំផលិតកម្មថោន គឺស្រីស្អាត ស៊ូ ស៊ីរីកា បង្ហោះសារជាបន្តបន្ទាប់ទំនងជាមានបញ្ហាប៉ះទង្គិចផ្លូវអារម្មណ៍ដែលត្រូវគេមើលរំលងសមត្ថភាពទេពកោសល្យដ៏ប៉ុនប្រសប់របស់នាង។

ស៊ូ ស៊ីរីកា បង្ហោះសារយ៉ាងដូច្នេះថា៖ “ មិនថាប្រឹងប៉ុណ្ណា ខំបែបណា ល្អយ៉ាងណា សមត្ថភាពប៉ុណ្ណា បើគ្មានអ្នកអោយតម្លៃនោះយើងនៅតែជាលេខ០នៅតែគេមើលរំលង ហើយបើដល់ពេលដែលឆ្អែត ហើយគឺខ្ញុំនឹងលែងងាកក្រោយ”។

បន្ទាប់ពីត្អូញត្អែរត្រូវគេមើលរំលងសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួន ស៊ូ ស៊ីរីកា ក៏បានបន្ត បង្ហោះសារបន្ទាប់ហាក់ផ្ដល់តម្រុយកាន់តែច្បាស់ថានាងអាចនឹងដើរចេញពីសិល្បៈនៅថ្ងៃណាមួយជាក់ ជាមិនខាន។ “ខ្ញុំសង្ឃឹមថាបើថ្ងៃណាមួយខ្ញុំសម្រេចចិត្តដើរចេញពីកន្លែងហ្នឹង ខ្ញុំសូមទោស ហើយក៍សូមអោយទាំងអស់គ្នាសប្បាយចិត្តនូវការសម្រេចចិត្តមួយនេះណា” ស៊ីរីកាថ្លែង

យ៉ាងណាមិញបន្ទាប់ពីបានឃើញសភាពរបស់ ស៊ីរីកា ក៏មានមិត្តរួមអាជីព និងអ្នកគាំទ្រជាច្រើនបាន ចូលរួមលើកទឹកចិត្ត និងផ្ដល់មតិល្អៗចំពោះនាងផងដែរ៕

អត្ថបទ៖ JY

មតិយោបល់