• 2022-04-01 02:05:27
  • ព័ត៌មាន

អត់ទៅប្រយ័ត្នស្ដាយ! តារាល្បីច្រើននាក់ណាស់ នឹងឡើងសម្ដែងជាបន្តបន្ទាប់នៅបុណ្យភូមិ ៣ថ្ងៃដំបូង

  • 2022-04-01 02:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិ បាន​វិល​មកជាថ្មីជាមួយនឹង​ទស្សនីយភាពពិសេសៗ ដែល​ក្រុមការងារ​ត្រៀម​សម្រាប់អ្នកគាំទ្រ​របស់ខ្លួន នោះគឺ អ្នកស្រុកបុណ្យភូមិ។

ជាក់ស្ដែង​ត្រឡប់មកវិញនៅ​ឆ្នាំទី ៩ នេះ​ បុណ្យភូមិត្រៀម​ខ្លួន​រួចជា​ស្រេច​ ក្នុងការស្វាគមន៍សាធារណជន ដែលមាន​បំណង​ចង់មក​កម្សាន្តផ្ទាល់នៅ​ទីតាំង​កម្មវិធី។ អ្វី​ដែល​គួរឲ្យចាប់អារម្មណ៍នៅ​ឆ្នាំនេះ​ បុណ្យភូមិ បាន​រៀប​ចំដល់ទៅ ២កន្លែង គឺទីតាំងទី១ នៅ​ Factory Phnom Penh ពីថ្ងៃទី ០១-០២-០៣ ខែមេសា និង​ទីតាំងទី ២ នៅ​វត្តមួយកន្លែង​ក្នុងខេត្តកណ្ដាល នៅថ្ងៃទី ០៨-០៩-១០ ខែមេសា

ដោយឡែក​សម្រាប់ កម្មវិធី ៣ថ្ងៃនៅ Factory Phnom Penh ក៏​នឹង​មាន​តារា​ជា​ច្រើនឡើង​សម្ដែង​ជាបន្តបន្ទាប់​បង្កបរិយាកាសឲ្យកាន់តែ​ពិសេស រីករាយមុនឆ្នាំថ្មីមកដល់។

សម្រាប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២

  • ក្រុមរបាំសហសម័យ (ខ្មែរ)៖ ការសម្ដែងនូវរបាំបែបសហសម័យដែលជាការរួមបញ្ចូលគ្នារវាងក្បាច់របាំបុរាណខ្មែរនិងក្បាចសម័យទំនើប
  • កញ្ញា ចំរើន សុភា៖ តារាចម្រៀងខ្មែរដែលមានឈាមជាអ្នកសិល្បៈមានទេពកោសល្យស្ទើរគ្រប់ទម្រង់យ៉ាងល្អឥតខ្ចោះ
  • ​ក្រុម​តន្ត្រីលោកគ្រូចេវ រួមមាន៖ , អ្នកនាង សុនស្រីពេជ្រ, អ្នកនាង អឿនស្រីមុំ, អ្នកនាង ឡាយស្រីពៅ, លោក សុខសាខន និង តារាចម្រៀងជាច្រើនរូបទៀត - ជួបជាមួយនឹងការប្រគំតន្ដ្រីបែប Orchestra ស្រទន់អន្លង់អន្លោច។

សម្រាប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២

  • ក្មេងខ្មែរ៖ ត្រូវបានស្គាល់ដោយមហាជនថាជាក្រុមចម្រៀងបុរសបែបយុវវ័យប្រចាំប្រទេសកម្ពុជា
  • D-Man ៖ ក្រុមចម្រៀងនិងរាំបុរសដែលមានសមត្ថភាពខ្ពស់ក្នុងពេលបច្ចុប្បន្ន
  • សុន ស្រីណុន៖ តារាចម្រៀងស្រីខ្មែរដែលមានសម្លេងក្រអួនក្រអៅ

សម្រាប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២

  • អ្នកនាង ខាត់ សុឃីម និង ក្រុមគ្រួសារ - គ្រួសារត្រកូលខាត់ ដែលបងប្អូនភាគច្រើនស្គាល់ថាជាក្រុមភ្លេងខ្មែរបុរាណមួយដែលមានវត្តមានយូរឆ្នាំ
  • លោក TingTong-និមិត្ត ៖ តារាចម្រៀងខ្មែរបុរាណនិងសម័យ ហើយក៏ជាតួសម្តែងដ៏ឆ្នើមមួយរូប
  • លោក វណ្ណថាន ៖ តារាចម្រៀងវ័យក្មេងដែលមានស្នាដៃបង្កើតចម្រៀងដោយប្រើឧបករណ៍តន្ដ្រីបុរាណខ្មែរលាយបញ្ចូលជាមួយតន្ដ្រីសម័យ
  • កញ្ញា យ៉ាន់ សុជាតា ៖ តារាចម្រៀងវ័យក្មេងទឹកដមសម្លេងស្រទន់

កុំឲ្យពេលវេលាពិសេសរំលងទៅ! ចូលរួមកម្សាន្តឲ្យបាន​ច្រើនកុះករ និងរីករាយ​អបអរ ជួបជុំអ្នកស្រុកបុណ្យភូមិគ្នាយើងទាំងអស់គ្នាណា៎!

អត្ថបទ៖ ធារី

មតិយោបល់