• 2022-04-01 02:24:50
  • ព័ត៌មាន

រំភើបជំនួស! ហេង វិសាល ទិញផ្ទះធំបំពេញក្តីស្រមៃ ដឹកដៃម្តាយមកមើលពីភាពជោគជ័យរបស់ខ្លួន

  • 2022-04-01 02:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាប្រុសដ៏ល្បីប្រចាំបណ្តាញសង្គមលោក ហេង វិសាល បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលព្រោះតែឃើញសមត្ថភាពខំរកលុយដោយញើសឈាមផ្ទាល់ខ្លួន ទិញផ្ទះដ៏ធំដើម្បីបំពេញក្តីស្រមៃ ថែមទាំងឲ្យម្តាយបានឃើញពីការខិតខំរបស់កូនប្រុសម្នាក់នេះទៀតផង។

ក្រោយខិតខំព្យាយាមសន្សំលុយដើម្បីរត់តាមក្តីស្រមៃ ដែលខ្លួនមិនដែលនឹកស្មានដល់ ពេលនេះ ហេង វិសាល បានធ្វើឲ្យវាក្លាយជាការពិតហើយ ដោយលោកបានបង្ហាញរូបភាពឈរជាមួយម្តាយនៅមុខផ្ទះដែលទើបទិញបានជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយថែមទាំងបង្ហាញពីអារម្មណ៍ដែលខ្លួនចង់និយាយថា តាមពិតទៅលោកមិនដែលនឹកស្មានថាលោកអាចធ្វើវាបានទេ ព្រោះពេលដែលចាប់ផ្តើមគឺវាពិបាកខ្លាំងណាស់សម្រាប់ខ្លួនលោកផ្ទាល់ វាហាក់បីដូចជាសុបិន្តមួយ ប៉ុន្តែបើទោះបីជាពិបាកខ្លាំងប៉ុណ្ណាក៏បុរសម្នាក់នេះមិនដែលបោះបង់ចោលដែរ ហើយឥឡូវនេះសុបិន្តដែលលោកធ្លាប់គិត វាបានក្លាយជាការពិតហើយ។ វិ សាល បានបន្ថែមទៀថា ប្រសិនបើនរណាម្នាក់មានក្តីស្រមៃដូចជាលោកពេលនេះ សូមកុំបោះបង់ត្រូវដើរទៅរកវា ពិតណាស់ថាវាពិបាក ប៉ុន្តែលោកជឿជាក់ថាអ្នករាល់គ្នាប្រាកដជាអាចធ្វើបាន។

គ្រាន់តែ ហេង វិសាល បង្ហាញរូបភាពនិងសំណេរបែបនេះ ស្រាប់តែអ្នកគាំទ្រជាច្រើនចូលខមមិនអបអរសាទរ និងសរសើរពីការខិតខំប្រឹងប្រែងតស៊ូរហូតមានថ្ងៃនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់