• 2022-04-01 04:20:17
  • ព័ត៌មាន

ទោះស្ពាយឈ្មោះជាមេម៉ាយក៏ សូដា នីតា នៅតែញញឹមបានព្រោះមានមនុស្សពិសេសនៅពីក្រោយ

  • 2022-04-01 04:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយលេចដំណឹងរបស់តាសម្តែង សូដា នីតា រឿងលែងលះស្វាមីធ្វើឲ្យផ្អើលដល់មហាជននោះ រហូតមកដល់ពេលនេះនាងនៅតែញញឹមរក្សាជំហររបស់ខ្លួនបានដដែល នេះក៏ព្រោះតែមានមនុស្សពិសេសនៅក្បែរនាងគ្រប់ពេល។

បន្ទាប់ពីធ្លាយដំណឹងលែងលះស្វាមីកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២មក តារាសម្តែងរាងស្រឡូនសាច់សខ្ចី សូដា នីតា បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុកដោយបានបញ្ចាក់ថា«អស់អីអស់ចុះ មានម្នាក់ប្រុសតូចមួយនេះនៅក្បែរ ក៏អាចឲ្យខ្ញុំញញឹមបាន១ថ្ងៃម្តងដែរ My love ស៊ិនសូ ម៉េងឃុន»។ត្រង់អត្ថន័យដ៏ចាក់ដោតមួយនេះ អាចយល់បានថា សូដា នីតា ទោះបីជាគ្មានវត្តមានរបស់ស្វាមីដែលខ្លួនធ្លាប់ស្រលាញ់នៅក្បែរទៀតក៏ដោយ ក៏នាងនៅតែអាចញញឹមបានដែរ ព្រោះកូនគឺជារបស់ដែលមានតម្លៃបំផុតក្នុងជីវិតរបស់នាងទៅថ្ងៃអនាគត។

ត្រង់រូបភាពមួយសន្លឹករួមទាំងអត្ថន័យដែលតារាសម្តែងស្រីបានលើកឡើងនេះ ធ្វើឲ្យអ្នកគាំទ្រអាណិតនាងនិងកូនគ្រប់ៗគ្នា ដោយអ្នកខ្លះបាននិយាយថា អាណិតក្មេងខ្លាំងណាស់ ចំណែកអ្នកខ្លះទៀតថា គាត់គឺជាកម្លាំងចិត្តដ៏ធំមិនអាចបាត់បង់បាន៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់