• 2022-04-02 04:04:54
  • ព័ត៌មាន

Will Smith ប្រឈមរងទណ្ឌកម្មមុខច្បាប់ និងដកខ្លួនចេញពី Academy បន្ទាប់ពីវាយ Chris Rock

  • 2022-04-02 04:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកថ្ងៃទី២ ខែមេសា លោក Will Smith បានធ្វើសំណើជាលាយលក្ខណ៍អក្សរដើម្បីដកខ្លួនចេញពី Academy ក្នុងនាមជាសមាជិក ហើយនឹងទទួលយករាល់ការដាក់ទណ្ឌកម្ម និងវិធានការវិន័យ បន្ទាប់ពីសាងទង្វើនៃការទះកំផ្លៀង Chris Rock នៅលើឆាក Oscars លើកទី៩៤ ទោះបីការវាយដំនេះក្នុងករណីការពារភរិយាជាទីស្រលាញ់ក៏ដោយ។

តំណាងបណ្ឌិតសភាបាននិយាយថា សមាជិកបានប្រជុំបន្ទាន់ ហើយសម្រេចបោះឆ្នោតនៅថ្ងៃទី ១៨ ខែមេសា ដើម្បីដាក់វិន័យដល់ Will Smith។ សេចក្តីថ្លែងការណ៍បាននិយាយថា "ក្រុមប្រឹក្សាភិបាល បានចាត់វិធានការវិន័យប្រឆាំងនឹងលោក Smith សម្រាប់ការរំលោភលើស្តង់ដារនៃការប្រព្រឹត្តរបស់ បណ្ឌិតសភា រួមទាំងការប្រើប្រាស់អំពើហិង្សា ការរំលោភបំពាន ការបំភិតបំភ័យ និងធ្វើឱ្យខូចកេរ្តិ៍ ឈ្មោះនៃពានរង្វាន់"។

សេចក្តីថ្លែងការណ៍បន្តថា "នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់របស់ខ្លួននៅថ្ងៃទី 18 ខែមេសា បណ្ឌិត្យសភាអាចណែនាំវិធានការវិន័យណាមួយ រួមទាំងការព្យួរ ការបណ្តេញចេញ ឬសកម្មភាពដាក់ ទណ្ឌកម្មផ្សេងទៀត ដូចដែលបានផ្តល់ដោយលក្ខន្តិកៈ និងស្តង់ដារនៃអាកប្បកិរិយា" ។

យ៉ាងមិញ Will Smith ក៏បានលើកឡើងចំពោះទង្វើខ្លួនថា "ខ្ញុំសុំទោសដែលខ្ញុំធ្វើខុស អំពើហិង្សាក្នុង ទម្រង់ណាមួយគឺមិនត្រឹមត្រូវ វាបានបំផ្លិចបំផ្លាញកេរ្ដិ៍ឈ្មោះ អាកប្បកិរិយារបស់ខ្ញុំនៅ Oscars គឺមិនអាចទទួលយកបាន និងមិនសមហេតុផល”៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់