• 2022-04-03 02:45:06
  • ព័ត៌មាន

WOW តារាម៉ូដែលជាង១០០នាក់ ចូលរួមកម្មវិធីCIM យប់មិញ ផ្អើលផ្សារទំនើបអូឡាំព្យា

  • 2022-04-03 02:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបេក្ខជន បេក្ខនារីរបស់កម្មវិធី Cambodia International Models ប្រមាណ១០០នាក់ បានជួបជជែកគ្នា និងបង្ហាញសមត្ថភាពដើរម៉ូដយ៉ាងអស្ចារ្យ ក្នុងកម្មវិធីសម្ពោធបើកល្បងក្រុមដើរម៉ូដ CIM នាផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី កាលពីយប់មិញ។

ស្ថាបនិកក្រុមដើរម៉ូដ CIM លោក ម៉ែន និមលរតន៍ មានប្រសាសន៍ថា គោលបំណងសំខាន់៣ ដែលនាំឲ្យលោកបង្កើតកម្មវិធីនេះឡើង គឺទី១ ចង់ថ្លែងអំណរគុណដល់អ្នកច្នៃម៉ូដ និងក្រុមការងារបច្ចេកទេសទាំងអស់ដែលធ្លាប់បានចូលរួមជាមួយកម្មវិធីCIM ។ ទី២ ចង់ចែករំលែកបទពិសោធន៍គ្នាទាក់ទងនឹងវិស័យដើរម៉ូដ និងទី៣ ចង់បង្កើតការជួបជុំមួយដែលពោពេញដោយក្ដីស្រឡាញ់ និងមិត្ដភាព។

ម៉ែន និមលរ័ត្ន៖ “ពេលនេះខ្ញុំអត់ទាន់បានអញ្ជើញSponsor ធំៗមកនៅឡើយទេ ហើយមិត្ដភក្ដិជិតស្និទ្ធរបស់ខ្ញុំក៏អត់ ក្រុមគ្រួសារខ្ញុំក៏អត់ ព្រោះខ្ញុំគិតថាជា Soft Opening យើងធ្វើសម្រាប់អគុណមនុស្សមួយចំនួនដែលបានចូលរួមជាមួយយើង ហើយយើងសង្ឃឹមថានៅពេលដែលពួកយើងធ្វើGrand Opening អញ្ជើញទាំងអស់”។

កម្មវិធីដ៏ឱឡរិកកាលពីរាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ របស់CIM គេក៏ឃើញវត្ដមានរបស់អតីតបេក្ខជន និងបេក្ខនារីដែលបច្ចុប្បន្នបានក្លាយជាតារាសម្ដែង និងដើរម៉ូដល្បីល្បាញមួយចំនួនចូលរួមផងដែរ។ ក្នុងមានដូចជា៖ លោក ជា លាងឈែ កញ្ញា រ៉េត សារីតា កញ្ញា ងិន ម៉ារ៉ាឌី កញ្ញា សំណាង អេលីណា កញ្ញា រឿន ណាត និងតារាសម្ដែងជាច្រើនរូបទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់