- 2022-04-03 03:22:19
- ព័ត៌មាន
សាលាស្រណោះតន្ត្រី ប្រគល់លិខិតបញ្ជាក់ការសិក្សាផ្នែកតូរ្យតន្ដ្រីដល់សិស្សខ្មែរ និងបរទេសជាង៥០នាក់
- 2022-04-03 03:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាស្រណោះតន្ត្រី ប្រគល់លិខិតបញ្ជាក់ការសិក្សាផ្នែកតូរ្យតន្ដ្រីដល់សិស្សខ្មែរ និងបរទេសជាង៥០នាក់
ចន្លោះមិនឃើញ
សាលាស្រណោះតន្ត្រី បានធ្វើពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាដល់សិស្សជាង៥០នាក់ ដែលបានសិក្សាចប់ជំនាញតន្ត្រី និងចម្រៀងក្លាស៊ិក។ ក្នុងនោះក៏មានមួយចំនួនជាសិស្សបរទេសផងដែរ ទើបគេចាត់ទុកថា នេះគឺជាសាលាតន្ត្រីរបស់កម្ពុជា ដែលពោរពេញដោយមោទនភាពមួយ ព្រោះមានកូនជនជាតិបរទេសកាន់តែច្រើន ត្រូវបានសាលាមួយនេះផ្ដល់លិខិតបញ្ជាក់ការសិក្សាជូន។
ក្នុងពិធីប្រគល់សិខិតបញ្ជាក់ការសិក្សាកាលពីល្ងាចថ្ងៃទី២ ខែមេសា លោក សូ ស្រណោះ បានលើកឡើងថា នេះគឺជាលើកទី៤ហើយ ដែលសាលារបស់លោកបានធ្វើពិធីប្រគល់វិញ្ញាប័ណ្ណបត្របញ្ជាក់ការសិក្សាជូន ដោយគិតមកដល់ពេលនេះ សាលារបស់លោកមានសិស្សបញ្ចប់ការសិក្សាលើជំនាញតន្ត្រី និងចម្រៀងក្លាស៊ិក ប្រមាណជាង៥០០នាក់ហើយ ដោយក្នុងនោះប្រហែលជា១៥០នាក់ គឺជាជនជាតិបរទេស។
នៅក្នុងសាលារបស់លោករួមមានជំនាញលេងព្យាណូ ខ្លុយ វីយូឡុង និង ឧបករណ៍តន្ត្រីផ្សេងទៀតជាដើម ដោយក្រៅពីគ្រូបង្រៀនជាជនជាតិខ្មែរ ក៏មានគ្រូជាជនជាតិបរទេសផងដែរ។ លោកបានបង្ហាញនូវមោទនភាព ដែលសាលារបស់លោកកាន់តែទទួលបាននូវការគាំទ្រ ហើយមានជនជាតិបរទេសកាន់តែច្រើន បញ្ជូនកូនឲ្យមកសិក្សា ក្រៅតែពីក្មេងៗជាជនជាតិខ្មែរ។
លោកក៏នឹងបង្កើនស្ដង់ដារបង្រៀន ដើម្បីផ្ដល់ជូននូវជំនាញតន្ត្រី ដើម្បីអោយកាន់តែមានការទទួលស្គាល់ពីគុណភាពផងដែរ។ លោកថាក្មេងៗដែលទទួលបានលិខិតបញ្ចប់ការសិក្សាទាំងនេះ សុទ្ធតែជាធនធានតន្ត្រីករដ៏ល្អទៅថ្ងៃក្រោយ ហើយក្នុងចំណោមពួកគេ ក៏នឹងត្រូវបញ្ជូនអោយទៅប្រកួតផ្នែកតន្ត្រីដល់ក្រៅប្រទេស នាចុងឆ្នាំផងដែរ៕