• 2022-04-07 10:08:03
  • ព័ត៌មាន

ក្តៅៗ!ទីបំផុត សូដា នីតា និង ស្វាមី ព្រមត្រូវគ្នាវិញហើយ ដោយម្នាក់ៗព្រមថយម្នាក់១ជំហានដើម្បីកូន

  • 2022-04-07 10:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរងព្រុះភ្លៀងរឿងលែងលះគ្នាជាមួយគ្រួសារ ពេលនេះតារាសម្តែង សូដា នីតា និង ស្វាមី ព្រមត្រូវគ្នាវិញហើយ ដោយម្នាក់ៗសុខចិត្តព្រមថយម្នាក់១ជំហានដើម្បីកូន រហូតធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តគ្រប់គ្នា។

នៅប៉ុន្មាននាទីមុននេះ សូដា នីតា បានបង្ហោះសំណេររៀបរាប់ពីការព្រមថយម្នាក់មួយជំហានដើម្បីកូន នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ច្បាស់ៗថា ព្រោះតែក្តីស្រលាញ់មិនអាចកាត់ចោលបានចំណង៥ប្រការ ដូចនេះនាងព្រមត្រូវគ្នាជាមួយស្វាមីវិញហើយ ក៏ព្រោះតែកូនតូច ហើយគិតដល់រឿងពេលកូនធំឡើងពិបាក ដូចនេះនាងព្រមលើកលែងដោយមិនគិតច្រើន ដោយព្រមថយម្នាក់១ជំហាន ដើម្បីកូន។សូដា នីតា បានអរគុណបងៗមិត្តភក្ក័ដែលបានឆាតជួយប្រាប់ពន្យល់ណែនាំពីបញ្ហាជីវិតគ្រួសារឲ្យនាង។

ចំណែកអ្នកគាំទ្រគ្រប់គ្នាជួយត្រេកអរជំនួសនិងរំភើបខ្លាំងក្រោយឃើញនាងនិងស្វាមី សម្រេចចិត្តព្រមត្រូវគ្នាដើម្បីកូន ហើយក៏ជូនពរអ្នកទាំងពីរស្រលាញ់គ្នាកាន់តែច្រើនឡើងដែរ។

រម្លឹកផងដែរថា កាលពីថ្ងៃទី២៩មីនា ឆ្នាំ២០២២កន្លងទៅទើបបាន៩ថ្ងៃ តារាសម្តែងស្រី សូដា នីតា បានបង្ហើបដំណឹងលែងលះប្តី ឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបានជះកំហឹងជាមួយលោក យ៉ែមសំអូន ក៏ជ្រុលទៅធ្លាយរឿងលែងលះគ្នាតែម្តង រហូតផ្អើលអស់សង្គមសិល្បៈ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់