• 2022-04-08 02:56:50
  • ព័ត៌មាន

ប្លែកហ្មង! តារាៗឆ្លងកាលទៅទសវត្ស៦០ តែងខ្លួនខ្ញង់ៗក្នុងកម្មវិធីសម្ពោធហាងថ្មីរបស់ កាតុ

  • 2022-04-08 02:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាប្លែកភ្នែកខ្លាំងណាស់កាលពីយប់មិញនេះ មានតារាល្បីៗជាច្រើនបានចូលរួមក្នុងការសម្ពោធផាប់របស់តារាចម្រៀងក៏ដូចជាកំប្លែងអ្នកនាង កាតុ ដោយម្នាក់ៗស្លៀកពាក់បែបទសវត្ស៦០ យ៉ាងស្រស់ស្អាត ផ្អើលអស់អ្នកគាំទ្រ។

កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២២យប់មិញនេះ ឃើញមានវត្តមានតារាល្បីៗជាច្រើនដួង ចូលរួមកម្មវិធីសម្ពោធផាប់ ទសវត្ស៦០របស់អ្នកនាង កាតុ ក្នុងនោះដែរតារាល្បីៗដែលបានចូលរួមក្នុងកម្មវិធីនេះបានស្លៀកពាក់បែបទសវត្ស៦០យ៉ាងទាក់ទាញសម្រាប់ភ្នែកមហាជនឲ្យនឹកដល់កាលពីសម័យមុន វាពិតជាប្លែកភ្នែកខ្លាំងណាស់សម្រាប់ក្មេងសម័យបច្ចុប្បន្ននេះ។

ពិតជាប្លែកភ្នែកនិងទាក់ទាញអារម្មណ៍របស់មហាជនខ្លាំងណាស់ ពេលដែលឃើញការស្លៀកពាក់ប្លែកៗគ្នាយ៉ាងស្រស់ស្អាត រួមជាមួយការធ្វើម៉ូតសក់ឲ្យស៊ីគ្នានិងសម្លៀកបំពាក់ រួមទាំងក្បាច់រាំប្លែកផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់