• 2022-04-09 05:00:00
  • ព័ត៌មាន

ស្រក់ទឹកមាត់! មុខម្ហូបឈ្ងុយឆ្ងាញ់ច្រើនមុខ ដាក់លក់ព្រាតនៅបុណ្យភូមិ វត្តស្វាយអណ្ដែត

  • 2022-04-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យភូមិសប្ដាទី២ ថ្ងៃទី១ ដែលមានទីតាំងនៅវត្ត ស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល មិនត្រឹម តែរៀបចំកម្មវិធីសប្បាយៗជាច្រើនប៉ុណ្ណោះទេ សូម្បីតែកន្លែងលក់អាហារ ក៏រៀបចំមិនឱ្យគ្រប់គ្នាទៅលេងកម្សាន្ដខកបំណងដែរ។

គ្រប់គ្នាដែលខំធ្វើដំណើរពីទីជិត ឆ្ងាយ ទៅលេងបុណ្យភូមិឆ្នាំនេះប្រាកដជាមិនខកបំណង និងធានាថា ជក់ចិត្តមិនអាចបំភ្លេចបានព្រោះថាក្រៅទទួលបានអារម្មណ៍សប្បាយរីករាយជាមួយការរាំលេង លេងល្បែងកម្សាន្ដ គ្រប់គ្នាថែមទាំងអាចភ្លក់រសជាតិមុខម្ហូមដ៏ឈ្ងុយឆ្ងាញ់ជាច្រើន និងមានភេសជ្ជៈ ត្រជាក់ ដល់បេះដូងគ្រប់មុខ។

មានដូចជា បុកល្ហុក មីបុក ស្លាបមាន់បំពង ប្រហិតត្រីរុំបន្លែ នំប៉័ង សាច់គោអាំង ប្រហិត ទឹកអំពៅ និងមានជាច្រើនមុខផ្សេងទៀត ដែលសុទ្ធសឹងតែជាប្រភេទមុខម្ហូបពេញនិយម និងឆ្ងុយឆ្ញាញ់

មួយវិញទៀតក្រៅពីមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន អ្នកទាំងអស់សុទ្ធតែមានអនាម័យខ្ពស់ធានា សុវត្ថិភាពសុខភាពអ្នកញុំា ដោយអ្នកលក់ពាក់ស្រោមដៃ ពាក់ម៉ាសបានយ៉ាងត្រឹមត្រូវ៕

អត្ថបទ៖ Kesor

មតិយោបល់