• 2022-04-09 03:54:12
  • ព័ត៌មាន

ទិដ្ឋភាពបុណ្យភូមិសប្ដាហ៍ទី២ កាន់តែអ៊ូអរ បើមិនបានទៅលេងដឹងតែស្ដាយហ្មង

  • 2022-04-09 03:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ គឺជាថ្ងៃទី១ នៃសប្ដាហ៍ទី២ សម្រាប់មហោស្រពបុណ្យភូមិ ដែល​ប្រឹព្រឹត្តិទៅនៅក្នុងបរិវេណវត្ត ស្វាយអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។

ទិដ្ឋភាព​ទាំងស្រុង​ពោរពេញទៅដោយក្ដីរីករាយ ឮសូរតែសម្រែកសប្បាយអឺងកងពីសំណាក់អ្នកដែល​បាន​ទៅលេងកម្សាន្តដែល​ភាគ​ច្រើនគឺ យុវជន យុវនារី ព្រមជាមួយនឹង​ក្រុមការងារ​បុណ្យភូមិទាំងអស់។

បុណ្យភូមិ មិនធ្វើឲ្យគ្រប់គ្នាខកបំណងឡើយ ត្បិតស្ថិតក្រោម​កម្ដៅថ្ងៃមែន ប៉ុន្តែ​អ្នក​ស្រុកបុណ្យភូមិអាច​កម្សាន្តសប្បាយជាមួយល្បែង​ប្រជាប្រិយខ្មែរជា​ច្រើនដូចជា លេងពង្រាត់កូនក្រមុំ បោះអង្គញ់ ចោលឈូង លោតបាវ ឬអាច​ថតរូបលេងកម្សាន្តជាមួយនឹង​អ្វីដែល ក្រុមការងារ​បាន​រៀបចំ​យ៉ាង​ស្រស់ស្អាតសម្រាប់មហាជនផ្ដិតយករូបភាព។

ជាមួយគ្នានោះ គ្រប់គ្នាក៏អាចរកអ្វី​ញ៉ាំបាន​ដោយងាយស្រួល ព្រោះ​នៅទីនោះ​ក៏មាន​ដាក់តាំងអាហារចំណីលក់ជា​ច្រើនមុខផងដែរ៕

អត្ថបទ៖ ធារី

មតិយោបល់