
- 2022-04-09 04:52:43
- ព័ត៌មាន
និស្ស័យបុណ្យច្បាស់ចែស! ទៅលេងបុណ្យភូមិ សប្បាយហើយមានឱកាសជួប Idol ទៀត!
- 2022-04-09 04:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្ស័យបុណ្យច្បាស់ចែស! ទៅលេងបុណ្យភូមិ សប្បាយហើយមានឱកាសជួប Idol ទៀត!
ចន្លោះមិនឃើញ
បុណ្យភូមិឆ្នាំនេះ បានរៀបចំប្លែកដាច់ខុសពីឆ្នាំមុន ដោយលើកនេះក្រុមការងារបានធ្វើដល់ទៅ ២សប្ដាហ៍ ពោលគឺនៅសប្ដាហ៍ទី ធ្វើនៅ Factory Phnom Penh (ពីថ្ងៃទី០១-០២-០៣ ខែមេសា) និងសប្ដាហ៍ទី២ (ពីថ្ងៃទី០៨-០៩-១០ ខែមេសា) ធ្វើនៅវត្តស្វាអណ្ដែត ស្រុកល្វាឯម ខេត្តកណ្ដាល។
សម្រាប់ថ្ងៃទី០៨ ខែមេសា ដែលជាថ្ងៃដំបូងនៃសប្ដាហ៍ទី ២ មានទិដ្ឋភាពជារួមពិតជាពោរពេញទៅដោយក្ដីសុខ ត្បិតអាកាសធាតុឡើងកម្ដៅបន្តិចមែន ប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់យុវជន យុវតីខ្មែររីករាយសាងភាពស្និទ្ធស្នាលជាមួយគ្នាក្នុងឱកាសពិសេសនេះបានទេ។
ដោយឡែក គេនៅមិនអាចរំលងភ្នែកបានឡើយពេលបានទៅលេងបុណ្យភូមិ ដោយសារក្នុងថ្ងៃដ៏រីករាយនេះ ក៏មានការចូលរួមពីសំណាក់តារាៗ និងខ្លះជា Influencer ដែលកំពុងពេញល្បីជាច្រើនរូបដែរ រួមមាន ក្មេងខ្មែរ, Peypey Dy, ម៉ែសេះ, ឆាឆា, ហេង វាសនា, Lin Vee, SoPeaReach, ចំរើន សុភា, អ៊ុក សុវណ្ណារី, TingTong, Jennie Vee ហើយអ្នកដែលមិនអាចបំភ្លេចបាននោះគឺ កញ្ញា មាន សូនីតា ដែលមានវត្តមានជាប្រចាំនៅតូប លក់ក្រម៉ា និងវត្ថុអនុស្សាវរីយ៍ជាច្រើន។
ទស្សនារូបភាពដូចខាងក្រោម៖
តើអ្នកបានទៅលេងបុណ្យភូមិហើយឬនៅ? បើនៅ ចាំអង្កាល់? ទៅចូលរួមលេងកម្សាន្តចួបជុំបងប្អូនរួមជាតិទាំងអស់គ្នាណា៎