- 2022-04-09 06:59:57
- ព័ត៌មាន
កុំតែបានគុណបុណ្យ TWICE ទីផ្សាររបស់ JYP អាចហក់ឡើងជិត ១ពាន់លានដុល្លារត្រឹម ៣ខែ
- 2022-04-09 06:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំតែបានគុណបុណ្យ TWICE ទីផ្សាររបស់ JYP អាចហក់ឡើងជិត ១ពាន់លានដុល្លារត្រឹម ៣ខែ
ចន្លោះមិនឃើញ
ផ្អែកតាមសេចក្ដីរាយការណ៍ផ្លូវការមួយបានបញ្ជាក់ថា TWICE បានជួយឲ្យទីផ្សារផលិតកម្ម JYP កើនឡើងជិត ១ទ្រីលានវ៉ុន (ខ្ទង់ ៨១៥លានដុល្លារ) ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំ២០២២។
កាលពី ៣ ខែចុងក្រោយនេះ មានព័ត៌មានបញ្ជាក់ថា តម្លៃភាគហ៊ុនបានកើនឡើងជាង ៧០ភាគរយ បើធៀបនឹងកម្រិតតម្លៃទាបរបស់ពួកគេ។ លទ្ធផលនេះ បានមកពីការរំពឹងទុកថាការសម្តែងទ្រង់ទ្រាយធំ និងការប្រគំតន្ត្រីទេចរណ៍ក្រៅប្រទេសនឹងចាប់ផ្តើមឡើងវិញហើយ។
យោងតាមផ្សារហ៊ុនកូរ៉េនៅថ្ងៃទី ០៨ ខែមេសា បានឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ JYP បានធ្លាក់ចុះដល់ ៣៧ ០០០ វ៉ុន ក្នុងអំឡុងថ្ងៃទី២៧ ខែមករា ប៉ុន្តែបន្ទាប់មកបានឡើងដល់ ៦៦ ២០០ វ៉ុន ដែលបំបែកកំណត់ត្រាមិនធ្លាប់មានរបស់ពួកគេ។ វាជាលើកទីមួយហើយដែល JYP ចូលក្នុងលំដាប់ជួរ ៦០ ០០០ វ៉ុន ចាប់តាំងពីការចុះបញ្ជីក្នុងខែសីហា ឆ្នាំ ២០០១។ លើសពីនេះ ទីផ្សារបានកើនឡើងពី ១,៣៣៤,៧ ទ្រីលានវ៉ុន ដល់ ២,២៤ ទ្រីលានវ៉ុន ព្រោះវាបានកើនឡើង ៧៦,០ភាគរយ ពីចំណុចទាបបំផុតនៅឆ្នាំ ២០២២ រហូតដល់ពេលនេះ៕