- 2022-04-10 07:23:05
- ព័ត៌មាន
ស្រីមុំ និងសក្កណា ហៅ យ៉ាន លីនដា «ម៉ាក់» ពេញៗមាត់ តែមូលហេតុខុសគ្នាដាច់ស្រឡះ
- 2022-04-10 07:23:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីមុំ និងសក្កណា ហៅ យ៉ាន លីនដា «ម៉ាក់» ពេញៗមាត់ តែមូលហេតុខុសគ្នាដាច់ស្រឡះ
ចន្លោះមិនឃើញ
មហាជនទូទៅបានជ្រាបហើយថា អ្នកនាង យ៉ាន លីនដា និងអ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង ទឹម រដ្ឋា ក៏ដូចជា សារ៉ាយ សក្កណា មានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងកម្រិតណា។ សម្ព័ន្ធភាពរបស់ពួកគេមិនមែនត្រឹមតែជាមិត្តរួមអាជីពសិល្បៈ ឬអ្នករាប់អានគ្នាធម្មតាទេ ប៉ុន្តែប្រៀបដូចគ្រួសារតែមួយទៅហើយ រហូតដល់ ស្រីមុំ និង សក្កណា ហៅ លីនដា ថា Mommy (ម៉ាក់) ពេញៗមាត់ទៀត។
ពេលបង្ហាញវត្តមានក្នុងកម្មវិធី 3FUN កាលពីពេលថ្មីៗ អ្នកនាង យ៉ាន លីនដា បានរៀបរាប់មូលហេតុដែល តារាស្រីទាំង ២ ហៅខ្លួនថា ម៉ាក់ៗ។
អ្នកនាងបានលើកពី គង់ ចាន់ស្រីមុំ មុន ដោយបញ្ជាក់ថា កាលពីពេលស្រីមុំទៅអូស្ត្រាលី អ្នកនាងតែងមើលថែបារម្ភ ស្រីមុំ និងប្អូនៗអ្នកសិល្បៈដែលទើបទៅលើកដំបូង។ សម្រាប់ស្រីមុំ ដែលជាមនុស្សចាញ់ត្រជាក់ និងមានសុខភាពខ្សោយផង ទើប លីនដា ផ្ដល់ការថែទាំយ៉ាងយកចិត្តទុកដាក់ប្រៀបដូចជាម្ដាយ ទើបស្រីមុំហៅនាងថា Mommy តាំងពីពេលនោះមក។
សម្រាប់ សារ៉ាយ សក្កណា វិញ លីនដា ថា មូលហេតុដែលហៅថា កូននោះគឺ ដោយសារសក្កណា ចូលចិត្តលេងកំប្លែង ហើយចូលចិត្តលេងធ្វើសំឡេងក្មេងៗ ស្របពេលកូនស្រីរបស់លីនដាក៏មានចរិតបែបនេះដែរ ទើបធ្វើឲ្យអ្នកនាង នឹកកូនដែលកាលនោះនៅឆ្ងាយពីគ្នា ទើបសក្កណា សម្រេចហៅ Mommy ជាប់មកដែរ។
វាជាវេទិកា ដែលគ្រប់គ្នារីករាយក្នុងការទស្សនា ពិសេសបានដឹងរឿងជាច្រើនចេញពីមាត់ផ្ទាល់របស់អ្នកនាង យ៉ាន លីនដា តារាស្រីដែលឃ្លាតឆ្ងាយពីសិល្បៈជាយូរឆ្នាំ។ ពេលនេះអ្នកនាងបានចាកចេញពីកម្ពុជាទៀតហើយ ប៉ុន្តែបើតាមដំណឹង មិនយូរទេ អ្នកនាងនឹងវិលមកវិញឆាប់ៗជាក់ជាមិនខាន៕