• 2022-04-11 03:22:34
  • ព័ត៌មាន

ជាតិនិយមមែន!ឈុតច្នៃបញ្ជូលគ្នាទាំងបីរបស់ខ្មែរដែល ណុប បាយ៉ារិទ្ធ រចនាផ្ទាល់ ផ្ទុះការគាំទ្រខ្លាំង

  • 2022-04-11 03:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុតសម្លៀកបំពាក់របស់តារាចម្រៀងសំឡេងស្រទន់ សាច់សខ្ចី លោក ណុបបាយ៉ារិទ្ធ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តនិងសរសើរយ៉ាងខ្លាំង ពីការច្នៃប្រឌិតយ៉ាងទាក់ទាញសម្រាប់ឈុតច្នៃបញ្ជូលគ្នាមួយនេះ។

ថ្មីៗនេះ តារាចម្រៀងក្នុងផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញរូបថតក្នុងការស្លៀកពាក់ឈុតបញ្ជូលគ្នាយ៉ាងស្រស់សង្ហា ដែលជាសម្លៀកបំពាក់បែបខ្មែរ យ៉ាងទាក់ទាញ នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា សម្រាប់មួយឈុតនេះ លោកផ្តើមគំនិតគិត និងធ្វើវាដោយផ្ចិតផ្ចង់ ដោយលោកស្គាល់ពីការអត់ធ្មត់ ការច្នៃប្រឌិតនិងការ Design ក៏ព្រោះតែក្តីស្រលាញ់ ការព្យាយាមទើបលោកអាចធ្វើវាបាន។ លោកបានបន្ថែមទៀតថា លោកស្រលាញ់ការច្នៃម៉ូតតាំងពីតូច ហើយសម្រាប់ឈុតសម្លៀកបំពាក់មួយនេះ គឺលោកបញ្ជូលគ្នារវាង ក្រម៉ា ចាប៉ីដងវែង ចម្លាក់ស្បែករបស់ល្ខោនស្រមោល គ្រប់យ៉ាងដោយលោកបានបញ្ជាក់ថា នៅជុំវិញខ្លួនយើងមានច្រើនណាស់ ដែលយើងអាចសម្រេចក្តីស្រមៃឲ្យក្លាយជាការពិតបាន ដោយត្រឹមត្រូវ មិនប្រាស់ចាក មិនបំផ្លាញ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងអរគុណខ្លួនឯងដែលមិនបានបោះបង់រឿងមួយនេះចោល។

ចំណែកអ្នកគាំទ្រនាំគ្នាសរសើរពីការច្នៃម៉ូតរបស់លោកគ្រប់គ្នា ដោយអ្នកខ្លះនិយាយថា សាកសមខ្លាំងណាស់ អ្នកខ្លះទៀតថា ខ្ញុំពិតជាស្ងើចសរសើរទឹកដៃដ៏អស្ចារ្យរបស់បងប្រុសខ្លាំងណាស់ រីឯអ្នកខ្លះទៀតថា សោភ័ណភាពនិងសម្រស់ស្រស់ស្អាតពីខាងក្រៅ ជាផ្នែកមួយខាងក្នុងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅបំផុត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់