• 2022-04-12 03:25:12
  • ព័ត៌មាន

ជិតចូលវ័យ ៣០ឆ្នាំ ម៉ា ច័ន្ទបញ្ញា ជួបរឿងអកុសលផ្ទួនៗ

  • 2022-04-12 03:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុស ម៉ា ច័ន្ទបញ្ញា ថាក្នុងវ័យ២៩ឆ្នាំ ជិតឈានចូល៣០ឆ្នាំនេះ មានរឿងរ៉ាវមិនល្អជាច្រើនបានកើតឡើងចំពោះលោក និងគ្រួសារ។ ងើបពីជំងឺថប់អារម្មណ៍ មិនបានប៉ុន្មានផង ក៏ធ្លោយខ្លួនឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង បន្ទាប់មកក៏មានគ្រួសារស្លាប់២នាក់ទៀត។

តារាចម្រៀងរូបនេះ ទើបទម្លាយដំណឹងនេះតាមបណ្ដាញសង្គមនៅថ្ងៃទី១២ ខែមេសា ថា រូបលោកធ្លាប់ឆ្លងអូមីក្រុង ហើយបានចម្លងដល់ម៉ាក់ ប៉ា និងក្រុមការងារទៀតផង។ ជាបានមួយភ្លែត កុងបង្កើតខាងប៉ាបានធ្លាក់ខ្លួនឈឺ រួចក៏ចែកឋានទៅ។ ស្រាប់តែ១ខែក្រោយមក ក៏មានរឿងមួយទៀតកើតឡើង នោះគឺមរណភាពរបស់តាទួតរបស់លោក។

ម៉ា ច័ន្ទបញ្ញា៖ “ការងារក៏រអាក់រអួលច្រើន ហើយនៅមានរឿងផ្ទៃក្នុងផ្សេងទៀតដែលពិបាលរៀបរាប់អស់ ប៉ុន្តែខ្ញុំតែងប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន” ដូចបទចម្រៀងដែលខ្ញុំបានសរសេរថា “រដូវផ្ការីកផ្ដល់ក្ដីសង្ឃឹម តែក្នុងបរិវេណអ្នកស៊ូ”។

មុនពេលទម្លាយរឿងរ៉ាវជីវិតជួបទុក្ខសោកនេះ ម៉ា ច័ន្ទបញ្ញា ក៏ធ្លាប់និយាយថា ឈានចូលដល់វ័យ៣០ឆ្នាំ ពេលវេលាកាន់តែដើរលឿន មនុស្សជុំវិញខ្លួនក៏បាត់បង់ទៅម្ដងម្នាក់ ពេលខុសអ្វីមួយក៏មានអារម្មណ៍ថាមិនអាចបន្ទោសអ្នកណាផ្សេងក្រៅពីខ្លួនឯងឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់