• 2022-04-12 06:05:51
  • ព័ត៌មាន

Selena Gomez ប្រតិកម្មឆ្លើយតបភ្លាមៗ ពេលគេថានាងធាត់

  • 2022-04-12 06:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីដ្បិតមានឈ្មោះជាតារាល្បីលំដាប់ជួរមុខប៉ុន្តែ Selena Gomez ហាក់រងគំនាបពីមនុស្សជុំវិញខ្លួនលើរាងកាយរបស់នាង ក្រោយឡើងគីឡូចុះឡើង ដោយសារជំងឺ Lupus

ក្រោយពីកើតជំងឺ រូបរាងរបស់ Selena ឡើងចុះខុសប្រក្រតី។ នៅក្នុងឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម Selena Gomez បាននិយាយថា នាងដឹងថាមានការនិយាយអវិជ្ជមានជាច្រើនអំពីរូបរាងរបស់នាង។

ជាការពិតបន្ទាប់ពីមានពាក្យអវិជ្ជមានជាច្រើនលើរូបរាងមានសាច់ តារាស្រីរូបនេះបានឆ្លើយតបយ៉ាងត្រជាក់បែបនេះថា៖ “និយាយតាមត្រង់ទៅ ខ្ញុំមិនខ្វល់ពីទម្ងន់ទៀតទេ ព្រោះទោះជាមានរឿងអ្វីក៏ដោយ មនុស្សភាគច្រើនចូលចិត្ត "អ្នកស្គមពេក អ្នកធាត់ពេក ឈុតនេះមិនសមនឹងអ្នក និងមានពាក្យមិនគួរស្ដាប់ជាច្រើនទៀត

Selena Gomez បន្ថែមថានាងលែងសោកសៅ ឬខ្វល់ពាក្យទាំងនោះឡើយ ទោះបីជារូបរាងរបស់នាងមើលទៅបែបណាក៏ដោយក៏តារាចម្រៀងរូបនេះនៅតែមានអារម្មណ៍ពេញចិត្ត។ Selena "សម្រាប់ខ្ញុំ ខ្ញុំល្អឥតខ្ចោះហើយ" ។

រម្លឹកផងដែរថាចាប់តាំងពីមានជម្ងឺ Lupus ទម្ងន់របស់នាងបានប្រែប្រួលយ៉ាងខ្លាំង លើសពីនេះនាងក៏ទទួលរងពីជំងឺបាយប៉ូឡា ហើយវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើន ដើម្បីព្យាបាលជំងឺនេះ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់