• 2022-04-12 07:29:08
  • ព័ត៌មាន

តើ យឹម ណារ៉ា ជាកូនប្រុសបង្កើតរបស់ ស៊ឹម សូលីកា មែន ឬទេ?

  • 2022-04-12 07:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី១២ ខែមេសា នេះ ពិធិការិនី ស៊ឹម សូលីកា បានស្វាមីក្រោយ គឺលោក អេង ឬទ្ធី នៅថ្វាយបង្គំសាមណេ យឹម ណារ៉ា ដែលជាអតីតពិធីករប្រចាំនៅស្ថានីយទូរទស្សន៍PNN នៅវត្ដមួយនាខេត្ដសៀមរាប។ តាមរយៈសម្ដីរបស់ ស៊ឹម សូលីកា ដែលហៅព្រះសង្ឃ យឹម ណារ៉ា ថាលោកកូន បានធ្វើឲ្យគេងឿងឆ្ងល់ពីទំនាក់ទំនងរបស់អ្នកទាំងពីរ។

អ្នកនាង ស៊ឹម សូលីកា បង្ហោះរូបថតជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរថា ថ្ងៃនេះរូបនាង និងក្រុមគ្រួសារ បានមកក្រាបថ្វាយបង្គំលោកកូន យឹម ណារ៉ា និងធ្វើបុណ្យចែកទាន នៅវត្ដប្រាសាទត្រាំនាគ ខេត្ដសៀមរាប។ អ្នកនាងក៏បានជូនបុណ្យកុសលដែលអ្នកនាង និងគ្រួសារបានធ្វើនៅថ្ងៃនេះ ទៅដល់ញាតិមិត្ដជិតឆ្ងាយដែរ។

តាមរយៈការបញ្ចេញរូបថត និងសំណេរដ៏ងឿងឆ្ងល់នេះ ពិធីការិនី ស៊ឹម សូលីកា មិនបានបញ្ជាក់ពីទំនាក់ទំនងរបស់នាង និងលោក យឹម ណារ៉ា នោះទេ ប៉ុន្ដែការហៅថាលោកកូនទៅកាន់អតីតពិធីករ យឹម ណារ៉ា បង្ហាញឲ្យឃើញថា ស៊ឹម សូលីកា និងយឹម ណារ៉ា ត្រូវជាម្ដាយ-កូននឹងគ្នា។

គិតត្រឹមរសៀលថ្ងៃទី១២ ខែមេសា នេះ Sabay មិនទាន់អាចទាក់ទងអ្នកនាង ស៊ឹម សូលីកា ដើម្បីបញ្ជាក់លើព័ត៌មាននេះនៅឡើយទេ។ ប៉ុន្ដែព័ត៌មានខ្លះបានចុះផ្សាយថា មុនចាប់ដៃសាងស្នេហ៍ជាមួយលោក អេង ឬទ្ធី មានកូនប្រុសស្រីពេញកម្លោះក្រមុំចំនួន២នាក់ទៅហើយ។ ស្រាប់តែនៅពេលនេះ លេចដំណឹងថា យឹម ណារ៉ា ជាកូនប្រុសបង្កើតនាងម្នាក់ទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់