- 2022-04-18 02:15:00
- ព័ត៌មាន
ឃ្លាតទាំងអាល័យ៦ឆ្នាំ កូនចៅ គង្គ ប៊ុនឈឿន សម្រេចធ្វើពិធីឧទ្ទិសមួយចំថ្ងៃបង្ហើយ នៃពិធីបុណ្យចូលឆ្នាំថ្មី
- 2022-04-18 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លាតទាំងអាល័យ៦ឆ្នាំ កូនចៅ គង្គ ប៊ុនឈឿន សម្រេចធ្វើពិធីឧទ្ទិសមួយចំថ្ងៃបង្ហើយ នៃពិធីបុណ្យចូលឆ្នាំថ្មី
ចន្លោះមិនឃើញ
នៅថ្ងៃបង្ហើយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២ គ្រួសាររបស់កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានធ្វើពិធីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធលោកបន្ថែមទៀត ក្រៅកូនចៅ និងសាច់ញាតិរបស់លោកបានទៅវត្ដធ្វើបុណ្យ ចែកទាននៅឯវត្ដរយៈពេល២ថ្ងៃដំបូង។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក គង្គ ប៊ុនឈឿន ដែលបច្ចុប្បន្នគេដឹងថាទំព័រនេះកាន់ដោយកូនស្រីរបស់លោក គឺអ្នកនាង ប៊ុនឈឿន សូរិយ៉ាន បានបញ្ចេញរូបថត ភ្ជាប់ដោយសំណេរមួយកាលពីល្ងាចមិញថា គិតត្រឹមឆ្នាំ២០២២ នេះ លោកឪពុករបស់អ្នកនាងបានឃ្លាតពីគ្រួសារ និងកូនចៅដោយគ្មានថ្ងៃវិលត្រឡប់អស់រយៈពេល៦ឆ្នាមហើយ។ ប៉ុន្ដែកូនចៅ នៅតែនឹកដល់រូបលោកជានិច្ច។
អ្នកនាង ប៊ុនឈឿន សុរិយ៉ាន៖ “កូនកូន នៅតែនឹកដល់ប៉ាជានិច្ច នឹកប៉ាណាស់ នឹករាល់ថ្ងៃ។ ថ្ងៃនេះគម្រប់ខួប៦ឆ្នាំ ដែលប៉ា បានចាកចេញពីទៅទាំងមិនដាច់អាល័យ...ឱកាសបញ្ចប់បុណ្យចូលឆ្នាំថ្មីយើងនេះ សូមឧទ្ទិសកុសលផលបុណ្យដល់សាច់ញាតិទាំង៧សណ្ដានផង និងជូនពរម៉ាក់ មីង អ៊ុំ ពូ បងប្អូនទាំងអស់ជួបតែសេចក្ដីសុខគ្រប់ប្រកា"។
បន្ទាប់បង្ហាញរូបថតជាមួយនឹងសារដ៏អាឡោះអាល័យនេះ ក៏មានប្រិយមិត្ដនិយមគាំទ្រស្នាដៃម្ចាស់ដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានពោលពាក្យដ៏ក្ដុកក្ដួល និងអាឡោះអាល័យជាមួយគ្រួសារលោកដែរ។ អ្នកខ្លះថា ពេលបានស្ដាប់បទចម្រៀងជាច្រើនដែលច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកចម្រៀងជើងចាស់ជាច្រើនរូបទៀតក្រោមការតែងនិពន្ធទំនុកច្រៀង និងទំនុកភ្លេងដោយលោក គង្គ ប៊ុនឈឿន ធ្វើឲ្យពួកគេនឹករលឹកដល់ម្ចាស់បទ គឺលោក គង្គ ប៊ុនឈឿន ជានិច្ច៕