• 2022-04-20 02:02:04
  • ព័ត៌មាន

សិរីសួស្ដីប្រទះដំណឹងល្អទាំងព្រឹក! Junho និង Yoona នឹងថតរឿងថ្មី បែបកំប្លែងជាមួយគ្នា

  • 2022-04-20 02:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រួមការងារជាមួយគ្នា​ក្នុង​កម្មវិធី 2021 MBC Gayo Daejejeon ហើយ Junho (2PM) និង Yoona (Girls’ Generation) ធ្វើឲ្យអ្នក​ដឹកនាំរឿងពេញ​ចិត្តនឹងភាពស៊ីសង្វាក់ រហូត​ផ្គូរផ្គងអ្នកទាំង ២ ឲ្យបង្ហាញ​មុខរួមគ្នា​ទាល់តែបាន​ក្នុងរឿងថ្មី។

តារា​ប្រុសស្រីទាំង ២ ត្រូវ​បាន​ជ្រើសជា​តួ​សម្ដែងក្នុង​រឿង​ថ្មី​មាន​ចំណងជើងថា «King the Land» (ចំណងជើងបណ្ដោះអាសន្នសិន)។ ដំបូងគឺ Junho នឹង​ដើរជា​តួ Goo Won​ កូន​ប្រុសរបស់ត្រកូលអភិជន​មួយ ដែលគ្រួសារ​គឺជា​ម្ចាស់សណ្ឋាគារលំដាប់ៗ ជើងហោះហើរ ព្រមទាំងមានជំនួញក្នុងដៃជា​ច្រើន។ ទោះបីកើតមក​ក្នុងគ្រួសារអ្នកមាន តែបុរសម្នាក់នេះ​ នឹង​ត្រូវ​ជួប​បញ្ហាច្រើន ពិសេស​ក្នុងសមរភូមិដណ្ដើមមរតក​ដ៏សាហាវ។ និយាយពិចរិតវិញ Goo Won គឺជា​មនុស្សដែល​មាន​ភាព​វៃឆ្លាត ឡូយឆាត​បែប​កូនអ្នកមាន មាន​មន្តស្នេហ៍ខ្លាំង ប៉ុន្តែ​បើនិយាយក្នុង​រឿងស្នេហាហាក់ដូចជាសោះកក្រោះបន្តិច។

សម្រាប់ YoonA វិញ​ដើរជា​តួ​អ្នកធ្វើការក្នុងសណ្ឋាគារមាន​ឈ្មោះ​ថា​ Chun Sa Rang។ នាង​ជានារីដែលមាន​ភាព​ក្លាហាន រួសរាយគួរឲ្យស្រឡាញ់ ហើយការដែល​មកធ្វើការក្នុងសណ្ឋាគារ ក៏ព្រោះ​ចិត្តស្រឡាញ់ និងដោយសារការចងចាំមួយកាល​ពីតូច ដែលបានកើតឡើងក្នុងសណ្ឋាគារតែមួយនេះ។

រឿងនេះនឹង​ត្រូវ​ផលិតរួមគ្នា ដោយ​​ផលិតកម្ម NPIO និង BY4M Studio ហើយត្រូវ​បាន​គេ​រំពឹង​ថា ដំណើរការថត​ អាចនឹង​ចាប់ផ្ដើម​នៅរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញា ដល់ខែវិច្ឆិកា) ឆ្នាំ ២០២២ខាងមុខ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់