- 2022-04-20 03:13:31
- ព័ត៌មាន
វេចអង្ករដើររកចុះបើមាន! ក្នុងចំណោមតារាស្រី K-Pop គ្មានអ្នកហ៊ានលេងម៉ូដសក់ដូច Dara ទេ
- 2022-04-20 03:13:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេចអង្ករដើររកចុះបើមាន! ក្នុងចំណោមតារាស្រី K-Pop គ្មានអ្នកហ៊ានលេងម៉ូដសក់ដូច Dara ទេ
ចន្លោះមិនឃើញ
មិនធ្វើឲ្យគេផ្អើល មិនមែន 2NE1 ទេ ព្រោះរាល់ពេលក្រុមចេញបទថ្មី បង្ហាញមុខរួមគ្នា ពិសេសឡើងសម្ដែងលើឆាកណាមួយ ពួកគេតែងធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកភ្ញាក់ និងរំភើប។ ដូចកាលពីព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Coachella 2022 ពួកគេបានបង្ហាញមុខស្ងាត់ៗលើឆាកជុំគ្នា ហើយសម្រែកនៃការរំភើបក៏លាន់ទ្រហឹងខ្លាំងដែរ។ ទោះជាយ៉ាងណាគ្រប់គ្នានៅមិនអាចរំលងភ្នែកបានពី Sandara Park ដែលតែងសក់ប្រចាំខ្លួន គឺម៉ូដ បះឡើងលើអស់។
នាងពិតជាបានធ្វើឲ្យគ្រប់គ្នានឹកឃើញកាលពី ចេញមុខភ្លាមៗកាលពីឆ្នាំ ២០០៩ ព្រោះជាទូទៅ ក្រុមនេះមិនដែលតែងខ្លួនឲ្យជាន់គេនោះទេ។ សម្រាប់ Dara ក៏មិនធុញ ឬខ្មាសអៀនក្នុងការតែង Style ប្លែកៗដែរ ព្រោះនេះគឺជា Unique ឬ Style ប្រចាំខ្លួនដែលមានតែមួយគត់ក្នុង ពិភព K-Pop។ ប្រការនេះហើយទើបធ្វើឲ្យមហាជនភាគច្រើនលើសលប់ ជឿជាក់ថាក្នុងចំណោមតារាស្រី K-Pop ទាំង ៤ ចំណោម គ្មានអ្នកណាមានភាពក្លាហានហ៊ានតែងខ្លួនប្លែកឡើងសម្ដែងលើឆាក ក្រៅពីតារាស្រីកើតឆ្នាំ ១៩៨៤ រូបនេះទេ៕