• 2022-04-20 06:51:33
  • ព័ត៌មាន

Will Simth អស់សង្ឃឹមខ្លាំងក្រោយជួបបញ្ហាផ្ទួនៗ ឥឡូវសូម្បីភរិយាក៏មិននិយាយរក

  • 2022-04-20 06:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពស្និទ្ធស្នាលនឹងគូស្នេហ៍តារាហូលីវូដ Will Simth និងភរិយា បាននិយាយថាបច្ចុប្បន្ន ទំនាក់ទំនងរបស់ Will Smith និងJeda កាន់តែតានតឹងឡើងចាប់តាំងពីពិធីប្រគល់ពានរង្វាន់ Oscar Simth បានឡើងទះកំផ្លៀង Chris Rok

Jada Pinket

នៅក្នុងទស្សនាវដ្ដី Heat បានចុះផ្សាយថាចាប់តាំងពីការទះកំផ្លៀងរបស់ Will Smith លើ Chris Rock ក្នុងពិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៤ តារាសម្តែងរូបនេះ និងភរិយា មិនបាន និយាយ ឬទាក់ទងគ្នាទេ។ ទំនាក់ទំនងរបស់ពួកគេកាន់តែតានតឹង មិននិយាយស្ដីរកគ្នាមួយមាត់ខុស ពីទង្វើគ្រួសារធម្មតា។

"អ្នកទាំងពីរមានបញ្ហាជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ននេះ ពួកគេលែងនិយាយរកគ្នាទៀតហើយ។ ប្រសិនបើលែងលះគ្នា Will Smith និង Jada Pinkett ចែករំលែកទ្រព្យសម្បត្តិ ៣៥០ លានដុល្លារ ។ វាអាចជារឿងមួយនៃការលែងលះដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ showbiz ហើយមានរយៈពេលយូរជាងការបែកគ្នារវាង Angelina និង Brad វាងាយនឹងមើលឃើញថា Will Smith មិនចង់ឱ្យរឿងនោះកើតឡើង" នេះជាសម្ដីរបស់ប្រភព។

រហូតមកទល់ពេលនេះតារាសម្តែងស្រី Jada Pinkett មិនទាន់បាននិយាយអ្វីចេញទេ បន្ទាប់ពីរឿង អាស្រូវរបស់ស្វាមីរបស់នាង នៅក្នុងកម្មវិធី Oscar ឆ្នាំ ២០២២៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់