• 2022-04-20 07:06:51
  • ព័ត៌មាន

ថ្ងៃនេះ កុល ដាវី ប្រកាសថាខ្លួនសម្រេចក្ដីប្រាថ្នាដូចពាក្យជូនពរសម្ដេចតេជោ កាលពី៣ឆ្នាំមុនហើយ

  • 2022-04-20 07:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រី កុល ដាវី បានប្រកាសតាមបណ្ដាញសង្គមនៅរសៀលថ្ងៃទី២០ ខែមេសា នេះថា ខ្លួន និងស្វាមី បានសម្រេចបំណងតាមការជូនពរបស់សម្ដេចតេជោ និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ក្នុងឱកាសដែលពួកគេរៀបការកាលពី៣ឆ្នាំមុននោះហើយ។

កុល ដាវី បានបង្ហោះរូបថតរៀបការ និងរូបសម្ដេចទាំងពីរដោយភ្ជាប់នឹងសំណេរថា ពាក្យជូនពររបស់សម្តេចពុក និងសម្តេចម៉ែ ពេលនេះ ពួកកូនធ្វើបានសម្រេចហើយ។ កូនទាំងពីរព្រមទាំងចៅស្រី រក្សា វីនីតា សូមគោរពជូនពរ និងបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី ជួយប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះសម្តេចពុក សម្តេចម៉ែ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ពីកូនៗ។

សម្រេចក្ដីប្រាថ្នាតាមការជូនពររបស់សម្ដេចនោះ គឺតារាសម្ដែងរូបនេះ ចង់សំដៅដល់ការទទួលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ បន្ទាប់ពីរៀបការជាមួយលោក សុខ រក្សា អស់រយៈពេល៣ឆ្នាំ។

ក្នុងថ្ងៃរៀបការបស់ កុល ដាវី សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារជូនពរថា "សួស្ដីឆ្នាំថ្មី សម្រាប់ទាំងអស់គ្នាដែលចូលរួមនារាត្រីនេះដែលជារាត្រីដំបូង នៃឆ្នាំថ្មី។ អគុណកូនៗដែលបន្លឺសំឡេងយ៉ាងពីរោះមួយបទម្នាក់នេះ។ យកពេលនេះ ជូនពរ គូរស្វាមីភរិយាថ្មី សុខ រក្សា និងកុល ដាវី ជួបតែសេចក្ដីសុខ និងឆាប់មានបុត្រជាទីស្រឡាញ់”៕

ជិន សុភ័ក្ដ្រ

មតិយោបល់