• 2022-04-21 07:18:03
  • ព័ត៌មាន

ស្ងាត់ៗ! បវរកញ្ញាចក្រវាលកម្ពុជា ងិន ម៉ារ៉ាឌី ក្លាយជាតួឯកក្នុងរឿងជាលើកដំបូង

  • 2022-04-21 07:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាភ្ញាក់ផ្អើល ធ្លាប់តែជាបវរកញ្ញា ដល់ពេលថតកុនស្រាប់តែ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ Miss Uneverse ងិន ម៉ារ៉ាឌី បានក្លាយជាតួឯកក្នុងរឿងឆាប់ៗនេះជាលើកដំបូងតែម្តង។

ថ្មីៗនេះបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលត្រេកអរគ្រប់គ្នា ក្រោយឃើញបវរកញ្ញារូបនេះបានផុសក្នុងIG ដោយបានបញ្ជាក់ថា A new short film is coming soon.Thank you for giving me this opportunity ។តាមរយៈអត្ថន័យក្នុងសំណេរនេះនាងក៏បានបញ្ជាក់ប្រាប់ Sabay ដែរថា តាមពិតទៅនាងពិតជាត្រូវបានក្រុមហ៊ុនមួយទាក់ទងឲ្យថតរឿងខ្លីអាទិត្យក្រោយនេះ ដោយនាងសុំលាក់ផលិតកម្មសិន ហើយក្នុងរឿងដំបូងដែលនាងត្រូវថត ខាងផលិតកម្មតម្រូវឲ្យនាងដើរជាតួឯក។បវរកញ្ញារូបនេះបានបន្ថែមទៀតថា សម្រាប់រឿងដំបូងដែលនាងត្រូវថតនេះ គឺជារឿងបែបស្នេហាយុវវ័យសម័យថ្មី បែបCute Cute បែបតាមស្រលាញ់គ្នា មានកាច់កុងគ្នាជាដើម។

ក្នុងរឿងខ្លីដែលត្រូវថតជាលើកដំបូងនេះ ងិន ម៉ារ៉ាឌី បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងខ្លាំងដែលនាងបានសម្តែងថតរឿងដោយដើរជាតួឯកនេះ ហើយនាងនឹងខិតខំប្រឹងប្រែងសំដែងឲ្យអស់ពីសមត្ថភាពដែលមាន ដើម្បីបន្តរទៅរឿងក្រោយៗទៀត ហើយ ម៉ារ៉ាឌី ក៏សង្ឃឹមថាអ្នកទាំងអស់គ្នាក៏នៅតែគាំទ្រនាងជាបន្តបន្ទាប់ទៅមុខទៀតផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់