- 2022-04-22 02:42:42
- ព័ត៌មាន
យំលែងចេញហ្មង! ក្នុងមួយថ្ងៃទីផ្សារភាគហ៊ុន Netflix ត្រូវខាតជាង ៥០ពាន់លានដុល្លារ
- 2022-04-22 02:42:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យំលែងចេញហ្មង! ក្នុងមួយថ្ងៃទីផ្សារភាគហ៊ុន Netflix ត្រូវខាតជាង ៥០ពាន់លានដុល្លារ
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ ក្រុមហ៊ុន Netflix ត្រូវខាតបង់ច្រើនជាង ៥០ពាន់លានដុល្លារ នៅក្នុងទីផ្សារមូលប័ត្រចាប់តាំងពីបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុនៅត្រីមាសទី១ របស់ខ្លួន។
កាលពីថ្ងៃពុធ សប្ដាហ៍នេះ អំឡុងពេលលើកឡើងទាក់ទងនឹងប្រាក់ចំណូល ក្រុមហ៊ុនយក្សមួយនេះ បានរាយការណ៍ពីការខាតបង់សុទ្ធជាលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ ២០១១ ដែលធ្វើឲ្យអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុនលក់ភាគហ៊ុនរបស់ខ្លួនក្នុងអត្រាគួរឲ្យព្រួយបារម្ភ។
នៅចុងបញ្ចប់ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Netflix បានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ ៣៥% ដែលជាការដួលរលំដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០០៤ និងការខាតបង់ដ៏ធំបំផុតក្នុងរយៈពេលត្រឹម មួយថ្ងៃនៅក្នុងប្រវត្តិសាស្រ្តរបស់ផ្សារហ៊ុន ដែលអាចស្មើនឹង ៥៤ពាន់លានដុល្លារ ឯណោះ។
នាយកប្រតិបត្តិក្រុមហ៊ុន Netflix លោក Reed Hastings បាននិយាយថា៖ «ខ្ញុំដឹងថា វាក្លាយជាការខកចិត្តខ្លាំងសម្រាប់អ្នកវិនិយោគ ហើយវាជារឿងពិត។ ប៉ុន្តែផ្ទៃក្នុង យើងពិតជាត្រៀមខ្លួនរួចរាល់អស់ហើយ និងត្រៀមធ្វើយ៉ាងណាឲ្យវាប្រសើរឡើងវិញ។ នេះគឺជាពេលដ៏សំខាន់ ហើយយើងផ្តោតខ្លាំងលើការសម្រេចបាននូវគោលបំណងទាំងនោះ ព្រមទាំងនឹងត្រឡប់ទៅរកភាពក្ដីសង្ឃឹមរបស់អ្នកវិនិយោគរបស់យើងវិញ»។
ដើម្បីប្រយុទ្ធនឹងការខាតបង់ ឥឡូវនេះក្រុមហ៊ុន Netflix កំពុងស្វែងរកការបញ្ឈប់មនុស្សពីការចែករំលែកពាក្យសម្ងាត់សម្រាប់គណនីដូចគ្នា ដោយរក្សាគណនីដែលបានចុះឈ្មោះនីមួយៗនៅក្នុងគ្រួសារតែមួយ៕