• 2022-06-01 06:22:25
  • ព័ត៌មាន

ម្ចាស់ពាន អ្នកបង្កើតមាតិកាប្រចាំឆ្នាំ និងក្រុមការងារ Smart យកថវិកាប្រមូលបានពីកម្មវិធី ជូនមន្ទីរពេទ្យកុមារអង្គរ

  • 2022-06-01 06:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Pleng Music Awards 2022 បានបញ្ចប់ទៅដោយជោគជ័យ ដោយមានការគាំទ្រច្រើន ពីសំណាក់មហាជន។ ជាមួយគ្នានេះដែរ ម្ចាស់ពានក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ដែរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយក្នុងនោះពាន «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» ក៏មិនអាចធ្វើឲ្យគ្រប់គ្នាបំភ្លេចបាន ព្រោះម្នាក់ៗអាចបោះឆ្នោតគាំទ្រ អ្នកដែលខ្លួនពេញចិត្ត ពិសេសក៏បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ព្រោះទឹកប្រាក់ដែលបានពីការបោះឆ្នោតនោះ នឹងយកទៅជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។

ក្នុងរយៈពេលប្រាំបួនថ្ងៃ ចំនួនបោះឆ្នោតសរុប នោះគឺ 31,832 សម្លេងឆ្នោត ដែលស្មើនឹងថវិកាសរុបចំនួន 63,664 ដុល្លារ (បរិច្ចាគជូនមូលនិធិគន្ធបុប្ជា 50% និងមន្ទីរពេទ្យកុមារអង្គរ 50%)។ ជាក់ស្ដែង អ្នកតំណាងក្រុមហ៊ុន Smart និងម្ចាស់ពានរង្វាន់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022 និងបេក្ខភាពអ្នកបង្កើតមាតិកាជាច្រើន បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីប្រគល់ថវិកា 31,832 ពាន់ដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរផ្ទាល់។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនៅទេ ដែរក្រុមហ៊ុន Smart Axiata បានផ្តួចផ្តើមយុទ្ធនាការសប្បុធម៌ដែរបានធ្វើការផ្សព្វផ្សាយការយល់ដឹងពីការធ្វើការបរិច្ចាកកាន់មហាជនរាប់លានអ្នក ដើម្បីរៃអង្គាសមូលនិធិដើម្បីជួយកុមារកម្ពុជាទៅ ។

ហើយសកម្មភាពសប្បុធម៌ទាំងនោះតែងតែផ្សារភ្ជាប់ជាមួយ សិល្បករ និងសិល្បការី និងសាធារណជន។ តួយ៉ាងដូចជា ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹញ យុទ្ធនាការ «រត់ជាមួយសាយ» និង ការបោះឆ្នោតសម្រាប់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។

អ្នកបង្កើតមាតិកាដែលបានចូលរួមក្នុងការប្រគល់ទឹកប្រាក់បរិច្ចាគទាំងអស់មានដូចជា៖

១. Khemra

២. Seaneang

៣. Athika

៤. Zamba

៥. Veasna_Vee

៦. Lin_Vee

៧. Bola_Vee

៨. Jennie_Vee

អំឡុងពេលប្រគល់ទឹកប្រាក់នោះផងដែរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ដែលជាប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរបានដឹកនាំ អ្នកបង្កើតមាតិកាទាំងអស់ រួមជាមួយអ្នកដំណាង Smart ដើរទស្សនកិច្ចជុំវិញមន្ទីពេទ្យ ដើម្បីដឹងអំពីស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីពេទ្យផ្ទាល់ ក៏ដូចជាសកម្មភាពទូទៅនៅក្នុងមន្ទីពេទ្យប្រចាំថ្ងៃផងដែរ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា មានប្រសាសថា “មន្ទីពេទ្យត្រូវការទឹកប្រាក់ប្រមាណជាង 6 លានដុល្លារក្នុងមួយឆ្នាំដើម្បីដំណើរការប្រតិបត្តិការទាំងមូល ហើយទឹកប្រាក់នេះគឺពឹងផ្អែកទាំងស្រុងពីការបរិច្ចាក”។ លោកវេជ្ជបណ្ឌិត ក៏បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Smart ដែលតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។

ទោះជាយ៉ាងណា បងប្អូនទាំងអស់ក៏នៅតែអាចបន្តចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈ៖

១. ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843 (Angkor Hospital for Children)

២. ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122

៣. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)

ទស្សនាវីដេអូទស្សនកិច្ច នាំយកថវិកាទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ៖

មតិយោបល់
អត្ថបទថ្មី