• 2022-04-26 05:45:00
  • ព័ត៌មាន

ដួង ម៉ានិច ស្ទើរស្រក់ទឹកភ្នែក ក្រោយមានបុរសម្នាក់ប្រើពាក្យមិនសមរម្យខ្លាំងដាក់ក្នុងLive

  • 2022-04-26 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ដួង ម៉ានិច ស្ទើរស្រក់ទឹកភ្នែក ឆួលក្នុងបេះដូង ក្រោយឃើញមានបុរសម្នាក់ប្រើពាក្យមិនសមរម្យជាបុរស ដាក់ក្នុងការLive របស់នាង។

នៅប៉ុន្មាននាទីមុននេះ ដួង ម៉ានិច បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញនាងផុសរូបមួយសន្លឹកនៅលើគណនីហ្វេសប៊ុករបស់នាង ដោយក្នុងរូបនោះ នាងបានបង្ហាញមុខបុរសម្នាក់ដែលចូលខមមិនទៅកាន់នាង ក្នុងការLive ដោយប្រើពាក្យមិនសមរម្យថា «ចុយអត់» ធ្វើឲ្យនាងសឹងតែស្រក់ទឹកភ្នែក ខឹងឆួលបេះដូង រហូតនាងបានពោលពាក្យថា «ហេតុអ្វីបានជា Comment បែបនេះ? នៅក្នុងការ Live លក់របស់ខ្ញុំ មិនទិញផលិតផលខ្ញុំក៏មិនអីដែរ តែសុំកុំប្រើពាក្យសម្ដីបែបនេះ»

ដោយឃើញបុរសម្នាក់និយាយបែបនេះ ស្រាប់តែអ្នកគាំទ្រនាងជាច្រើន បានចូលខមមិនព្រាត ដោយខ្លះនិយាយថា មនុស្សប្រុសថោកទាប ខ្លះទៀតនិយាយឲ្យនាងប្តឹងទៅបុរសនោះវិញ នេះជាអំពើបៀតបៀន មើលងាយដល់ស្រ្តី ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់