• 2022-04-26 07:59:57
  • ព័ត៌មាន

ជម្លោះវាយតប់គ្នាបែកឈាម នៅសង្ក្រាន្ដស៊ូវ៉ុន ប្រទេសកូរ៉េ ធ្វើឲ្យ សួ វិចិត្រ របួសផ្លូវចិត្ដក្នុងនាមជាខ្មែរ

  • 2022-04-26 07:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីធ្លាយវីដេអូពលករខ្មែរនៅប្រទេសកូរ៉េវាយតប់គ្នាបែកឈាមពេញមុខ ក្នុងឱកាសជួបជុំ និងផឹកស៊ី ថ្ងៃសង្ក្រាន្ដស៊ូវ៉ុន ប្រទេសកូរ៉េ ស្រាប់តែ សួ វិចិត្រ ផ្ដាំឲ្យពលករខ្មែរគ្រប់រូបនៅទីនោះ ចេះស្រឡាញ់គ្នា ដើម្បីកុំឲ្យជនជាតិគេមើលងាយជនជាតិខ្មែរ ឬប្រទេសខ្មែរ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កំពុងឡើងកូដរូបនេះ បានបង្ហោះរូបថត១សន្លឹកដែលលោកកំពុងធ្វើដំណើរតាមឡានពីស្រុកកំណើតមកភ្នំពេញនៅថ្ងៃទី២៦ ខែមេសា បានភ្ជាប់សារខ្លីមួយថា៖ “ស្រលាញ់គ្នាណាបងៗដែលនៅកូរ៉េ យើងជាខ្មែរដូចគ្នា ជាពិសេសយើងទៅរស់នៅទីនោះគឺជាស្រុកគេ អីចឹងកុំឲ្យជនជាតិគេមើលងាយយើង”។

លោក សួ វិចិត្រ បន្ថែមតាមរយៈSabay នៅមុននេះបន្ដិចថា លោកមានអារម្មណ៍អន់ចិត្ដ ចំពោះអ្នកថតវីដេអូនោះ ហើយស្រែកថា សុទ្ធតែពួកឆ្កែខាំគ្នា ហើយលោកក៏មិនពេញចិត្ដនឹងទង្វើបងប្អូនខ្មែរដែលមានឱកាសបានជួបជុំគ្នា ដើម្បីសប្បាយរីករាយ មិនចេះស្រឡាញ់គ្នា បែរជាឈ្លោះទាស់ទែងគ្នាទៅវិញ។

សួ វិចិត្រ៖ “តាមពិតទៅយើងមិនគួរ យកយកគំរូ ឬអ្វីដែលមិនល្អធ្លាប់ធ្វើនៅស្រុកយើង ដូចជា រាំ វាយ កាប់ចាក់គ្នា ទៅឲ្យគេមើលឃើញទេ តាមពិតយើងមានឱកាសអីចឹងគួរតែចេះអត់ឱនឲ្យគ្នា ហើយសប្បាយជុំគ្នា ហើយអ្នកថតវីដេអូ ស្រែកថាសុទ្ធតែពួកឆ្កែនោះក៏មិនគួរធ្វើអីចឹងដែរ"។

យោងតាមវីដេអូខ្លីមួយបង្ហោះដោយពលករខ្មែរម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ ខ្ទើយកំសត់អភ័ព្វស្នេហ៍ បានថតវីដេអូជាច្រើនឃ្លីប ហើយសរសេរថា៖ “ពលករខ្មែរនៅកូរ៉េ វាយគ្នាបែកឈាម ពូជអ្នកចម្បាំង សង្ក្រាន ស៊ូវ៉ុន ផឹកស្រាថោក ស្តាប់ចំរៀងបែកស្លុយ ផ្អើលជនជាតិកូរ៉េ ខ្មាសបរទេស”៕

ជិន សុភ័ក្ដ្រ

មតិយោបល់