- 2022-04-28 06:20:11
- ព័ត៌មាន
Justin Bieber ភ័យស្លន់ស្លោពេល Hailey ប្រាប់ពីជំងឺរបស់នាងអាចគ្រោះថ្នាក់ដល់ជីវិត
- 2022-04-28 06:20:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber ភ័យស្លន់ស្លោពេល Hailey ប្រាប់ពីជំងឺរបស់នាងអាចគ្រោះថ្នាក់ដល់ជីវិត
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងប្រុសវ័យ ២៦ឆ្នាំ Justin Bieber បង្ហាញអាការៈព្រួយបារម្ភ និងភ័យយ៉ាងខ្លាំងចំពោះសុខភាពរបស់ភរិយាគឺ Hailey Bieber មានជំងឺ Myocardial ischemia។
Hailey Bieber ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយអាការៈនៃជំងឺរបស់នាងកាន់ តែធ្លាក់ចុះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៨ មេសានេះ កាសែត Daily Mail បានឱ្យដឹងថា Hailey Bieber បានរៀបរាប់ពីគ្រាដ៏គួរឱ្យខ្លាចបំផុតនៃជីវិតរបស់នាង នៅពេលដែលនាងប្រឈមមុខនឹងជំងឺដាច់សរសៃ ឈាមខួរក្បាល។
ភរិយារបស់ Justin Bieber បាននិយាយថា ខណៈពេលដែលនាងកំពុងញ៉ាំអាហារ ពេលព្រឹកជាមួយ ស្វាមីនាងមានការស្ពឹកចុងម្រាមដៃ ហើយមិនអាចរើដៃស្តាំរបស់នាងបាន ស្ថានភាពនោះ Hailey ក៏និយាយមិនកើតផងដែរ ដែលទាំងនេះជាអាការៈគ្រោះថ្នាក់ខ្លាំងបំផុត។
Justin Bieber បានសម្ដែងការព្រួយបារម្ភចំពោះ Hailey ហើយតារាប្រុសរូបនេះតែងតែនៅក្បែរមើល ថែភរិយាជានិច្ច។ វេជ្ជបណ្ឌិតបានធ្វើការតេស្ត ដោយសារតែគាត់សង្ស័យថា Hailey Bieber មានសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល។ ដោយផ្អែកលើលទ្ធផលតេស្តតារាម៉ូដែលវ័យ ២៥ ឆ្នាំរូបនេះមានជំងឺ Myocardial ischemia។
Hailey Bieber ចែករំលែកថា "សំណាងបំផុតដែលខ្ញុំបានយកឈ្នះគ្រាដ៏គួរឱ្យភ័យខ្លាចនោះ។ វេជ្ជបណ្ឌិតបានរកឃើញមូលហេតុនៃជំងឺ និងទទួលបានការព្យាបាលត្រឹមត្រូវ ខ្ញុំអាចបន្តជីវិតរបស់ ខ្ញុំបាន” ហើយបច្ចុប្បន្ននេះ Hailey នៅតែទទួលការព្យាបាល និងលេបថ្នាំទៀងទាត់ដើម្បីប្រឆាំងនិង ជំងឺកាចសាហាវនេះបាន៕