• 2022-04-28 07:27:53
  • ចម្រៀង

អ៊ឹង ណារី បានចូលមកច្រៀងជំនួស ស៊ីន ស៊ីសាមុត ក្នុងបទមួយដោយមិនបានព្រាងទុក

  • 2022-04-28 07:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ “វិមានទឹកភ្នែក”ដែលកវី គង្គ ប៊ុនឈឿន ខំសម្រិតសម្រាំងសម្រាប់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ច្រៀង តែត្រូវអាក់ខាន។ ដល់ម៉ោងថត ស្រាប់តែអវត្ដមានរបស់លោក ស៊ីន ស៊ីសាមុត ដោយពុំមានមូលហេតុ ទើបលោក គង្គ ប៊ុនឈឿន ប្រគល់ឱកាសនោះឲ្យទៅលោក អ៊ឹង ណារី ជាអ្នកបកស្រាយវិញ។

ភរិយាលោក គង្គ ប៊ុនឈឿន គឺអ្នកស្រី តាន គឹមឡេង បានរំលឹករឿងនេះតាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Sinn Sisamouth record ថា នៅពេលដែលលោក ស៊ីន ស៊ីសាមុត មិនបានអញ្ជើញមកថត អ្នកស្រីក៏បានប្រាប់ស្វាមីឲ្យលោក អ៊ឹង ណារី មកថតជំនួសវិញ ព្រោះខ្លាចលោក ស៊ីន ស៊ីសាមុត ខកខានមកទៀត។

លោក គង្គ ប៊ុនឈឿន ក៏សម្រេចហៅលោក អ៊ឹង ណារី មកច្រៀងជំនួសវិញ។ បទនេះ ក៏បានដាក់បញ្ចូលក្នុងប្រលោមលោករឿង “វិមានទឹកភ្នែក” របស់កវី គង្គ ប៊ុនឈឿន ដែរ។

មូលហេតុនេះហើយដែលបច្ចុប្បន្នគេឃើញបទនេះនៅលើបណ្ដាញសង្គមដាក់ថា "វិមានទឹកភ្នែក” ជាស្នាដៃនិពន្ធទំនុកច្រៀងរបស់កវី គង្គ ប៊ុនឈឿន ភ្លេងដោយ ម៉ក់ ឈួន និងច្រៀងដោយ លោក អ៊ឹង ណារី៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី