• 2022-04-29 04:27:58
  • ព័ត៌មាន

បន្ទាប់ពីបំពេញការងារជាមួយផលិតកម្មយក្សជិត២ខែ យ៉ង់ ច័ន្ទនីតា ចេញមុខបញ្ជាក់រឿងទទួលការងារក្រៅ

  • 2022-04-29 04:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា យ៉ង់ ច័ន្ទនីតា ដែលមានសមត្ថភាពនិពន្ធទំនុកភ្លេង និងទំនុកច្រៀងដោយខ្លួនឯង សម្ដែង និងអាចធ្វើជាពិធីការិនីបានផងនោះ កំពុងជាប់កុងត្រាការងារជាមួយផលិតកម្ម Galaxy Navatra។ ក្នុងពេលកញ្ញា ជាប់កុងត្រាជាមួយក្រុមហ៊ុនដ៏ធំមួយនេះ មានម្ចាស់កម្មវិធីខ្លះ អល់អែកហៅនាងទៅច្រៀង ឬសម្ដែងដូចមុនទៀត។

អ្នកនិពន្ធរូបនេះ បានចេញមុខបញ្ជាក់តាមរយៈវីដេអូLive ខ្លីមួយនៅព្រឹកថ្ងៃទី២៩ ខែមេសា ថា ដ្បិតនាងជាប់ការងារជាមួយក្រុមហ៊ុន Galaxy ក៏ពិតមែន ប៉ុន្ដែនាងអាចចេញច្រៀង សម្ដែង និងធ្វើជាពិធីការិនីដូចមុនបាន សំខាន់ឲ្យតែនិយាយតម្លៃត្រូវរ៉ូវគ្នា។

យង់ ច័ន្ទនីតា៖ “មានគេសួរខ្ញុំ ហើយខ្លះក៏ផ្ដាំគេឲ្យសួរ ថាខ្ញុំនៅGalaxy អីចឹងអាចចេញការងារក្រៅបានអត់? ចង់បញ្ជាក់ថា ខ្ញុំនៅចេញច្រៀង ធ្វើជាពិធីករ(ពិធិការិនី) អីបានធម្មតា។ បើមានការងារថតអី ជួយហៅខ្ញុំទៅផង…បើមិនអីចឹងទេខ្ញុំដេកផ្ទះហើយ”។

មុនក្លាយជាអ្នកនិពន្ធជាប់កុងត្រាជាមួយផលិតកម្មGalaxy របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីដើមខែមីនា ឆ្នាំ២០២២ កញ្ញា យ៉ង់ ច័ន្ទនីតា ជាអ្នកចម្រៀង សម្ដែង និងជាពិធីការិនីមួយរូបតាមឆាកតន្ដ្រីធំៗផងដែរ។ បច្ចុប្បន្នកញ្ញា កំពុងច្បាមយកកេរ្ដិ៍ឈ្មោះល្បី តាមរយៈស្នាដៃនិពន្ធបទថ្មីៗរបស់ខ្លួន ហើយបទដែលទទួលបានការគាំទ្រច្រើនក្នុងរយៈពេលចុងក្រោយនេះ គឺមានដូចជា៖ បទ “ញ៉ែដាច់ៗ” បទ“ផ្លូវណាទៅផ្ទះម៉ែក្មេក” និងបទ “ដួលកង់”ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់