- 2022-04-29 07:42:22
- ព័ត៌មាន
រឿងប្ដី-ប្រពន្ធ ពូចក់ ផ្អើលដល់អ្នកសិល្បៈ នាំគ្នាវិភាគលើសំឡេងលោកបង្ហូរកំណាព្យដាក់ប្រពន្ធ
- 2022-04-29 07:42:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងប្ដី-ប្រពន្ធ ពូចក់ ផ្អើលដល់អ្នកសិល្បៈ នាំគ្នាវិភាគលើសំឡេងលោកបង្ហូរកំណាព្យដាក់ប្រពន្ធ
ចន្លោះមិនឃើញ
តារាសម្ដែងចាស់វស្សា និងជាប្រធានសមគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ងឿងឆ្ងល់ថាជម្លោះក្នុងគ្រួសាររហូតដល់សម្រេចចិត្ដលែងលះគ្នារបស់លោក ជឿន ប៊ុនចក់ ហៅពូចក់ និងអ្នករកស៊ីអនឡាញឈ្មោះ ទ្រិញ ផល្លា គឺជារឿងពិត ឬគ្រាន់តែជាការសម្ដែងឡើង ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន។
នៅរសៀលថ្ងៃទី២៩ ខែមេសា នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូរបស់ពូចក់ និយាយសុំទោសភរិយានូវកំហុសដែលខ្លួនបានធ្វើចំពោះភរិយា ដោយមានភ្ជាប់សំណួរខ្លីមួយថា៖ “គាត់សម្ដែងល្ខោនមែន?”។ បន្ទាប់ពីចែករំលែកវីដេអូ និងលើកជាចម្ងល់បែបនេះ ក៏មានតារាមួយចំនួនសង្ស័យថា វាអាចជាការសម្ដែងមែន ហើយអ្នកនាង លក្ខិណា ក៏បន្ថែមថា៖ “ទឹកសំឡេងដូចសម្ដែងល្ខោន”។
ទន្ទឹមគ្នានេះ វីជេ ដាដា ក៏សង្ស័យថាជាការសម្ដែងដែរ។ ប៉ុន្ដែជុំវិញបញ្ហានេះភាគីខាងស្រី គឺអ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់ម្ដងហើយម្ដងទៀតថា វាមិនមែនជាការសម្ដែងឡើយ ហើយអ្នកនាងក៏បានធ្វើលិខិតលែងលះតាមផ្លូវច្បាប់នៅចំពោះមុខមេធាវីដែរ ដ្បិតថារវាងអ្នកនាង ជាមួយលោក ប៊ុនចក់ មិនទាន់បានចុះអេតាស៊ីវិលក្ដី។
សូមរំលឹកថា ជម្លោះក្នុងគ្រួសារ រហូតឈានដល់ភាគីខាងស្រី អះអាងថាលែងលះ និងបញ្ចប់ទំនាក់ទំនងគ្នាចាប់ពីពេលនេះ បានផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានថ្ងៃជាប់គ្នាមកហើយ។ ជម្លោះកើតចេញ ភាគីខាងស្រីតាមទាន់អំពើផិតក្បត់ លួចមានស្រីក្រៅរបស់លោក ប៊ុនចក់ នៅអំឡុងពេលដែលអ្នកនាងចេញទៅព្យាបាលជំងឺនៅប្រទេសវៀតណាមប៉ុន្មានថ្ងៃមុន។
អ្នកមានមុខមានមាត់លើបណ្ដាញសង្គមទាំងពីរនាក់ គឺលោក ជឿន ប៊ុនចក់ និងអ្នកនាង ទ្រិញ ផល្លា បានរៀបការជាមួយគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់ពីរៀបការរួច គេមើលឃើញអ្នកទាំងពីររស់នៅហាក់ចុះសម្រុងនឹងគ្នាណាស់ ប៉ុន្ដែធាតុពិតនៅពីក្រោយខ្នង ត្រូវបានអ្នកលក់ឡេល្បីឈ្មោះរូបនេះអះអាងថា ការរស់នៅក្នុងភាពជាប្ដី-ប្រពន្ធ រកាំរកួសរហូតចាប់តាំងពីរៀបការរួចភ្លាម ដោយសារតែលោក ប៊ុនចក់ តែងតែលួចមានស្រីក្រៅ ប៉ុន្ដែនាងទេដែលខំប្រឹងលាក់មហាជន៕