• 2022-05-02 04:49:24
  • ព័ត៌មាន

យល់ចិត្តមែន!គ្រាន់តែ ស៊ីន យូប៊ីន រអ៊ូចង់ទៅលេងសមុទ្រ ខាត់ វៃហាំង មិននិយាយច្រើនជូនទៅភ្លាម

  • 2022-05-02 04:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាសង្សារយល់ចិត្តគ្នារាប់ឆ្នាំមែន គ្រាន់តែតារាសម្តែង ស៊ីន យូប៊ីន រអ៊ូថាចង់ទៅលេងសមុទ្រ ស្រាប់តែលោក ខាត់ វៃហាំង ខ្ជិលនិយាយច្រើនជូនសង្សារបណ្តូលចិត្តទៅភ្លាមមិនបង្អង់ទុកយូរ។

សង្សារដែលជាតារាសម្តែងដូចគ្នាស្រលាញ់គ្នារាប់ឆ្នាំមកហើយគឺលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តនិងរំភើបជំនួសក្រោយ ខាត់ វៃហាំង ធ្វើជាអង្គរក្សរបស់ យូប៊ីន នាំទៅដើរលេងសមុទ្រយ៉ាងសប្បាយរីករាយ និងមានក្តីសុខ ក្រោយឮមិត្តស្រីរអ៊ូថា ចង់ទៅលេងសមុទ្រ។តាមរយៈរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ លោក វៃហាំង បានឲ្យដឹងថា សម្រាប់ការដើរលេងលើកនេះក៏ព្រោះតែឮថា យូប៊ីន រអ៊ូថាចង់ទៅស្រូប Vitaminsea រហូតធ្វើឲ្យតារាសម្តែងប្រុសរូបនេះខ្ជឹលនិយាយច្រើនក៏សម្រេចចិត្តទៅតែម្តងមិនបង្អង់យូរ ។តាមរយៈនៃសកម្មភាពក៏ដូចជារូបភាពដែលបានបង្ហោះនេះ ឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់រហូតធ្វើឲ្យប្រិយមិត្តជាច្រើនគាំទ្រអ្នករួមទាំងជូនពរឲ្យឆាប់ការទៀតផង។

រម្លឹកផងដែរថា សង្សារដែលសមគ្នាមួយគូនេះកាលដើមឡើយ ដោយសារតែថត Pre-Wedding ឲ្យក្រុមហ៊ុនមួយ មើលទៅសក្ដិសមដូចគូស្នេហ៍ពិតៗ ធ្វើឲ្យអ្នកទាំងពីរ ត្រូវអ្នកគាំទ្រ ចាប់ផ្ដើមផ្សំផ្គុំ។ មួយគូរនេះដំបូងឡើយប្រកែកញ័រមាត់ថា មិនបានស្រលាញ់គ្នាទេ ដោយគ្រាន់ជាដៃគូសម្ដែងល្អជាមួយគ្នាប៉ុណ្ណោះ។ រហូតមក ទាំងវ៉ៃហាំង និង យូប៊ីន បានបង្ហាញចំណងរបស់ពួកគេលើបណ្ដាញសង្គម លែងលាក់លៀមដូចមុន ធ្វើឲ្យគ្រប់គ្នាចូលរួមអបអរសាទរ។

ប្រភព៖ Facebook Khat Vaihang

អត្ថបទ៖ Tep Sovannmoly

មតិយោបល់