- 2022-05-04 02:34:18
- ព័ត៌មាន
ចង់ខ្យល់ចាប់ ពេលដឹងថាសំបុត្រចូលមើលការប្រគំតន្ត្រី Justin Bieber នៅថៃឡើងថ្លៃជិតកន្លះសែនដុល្លារ
- 2022-05-04 02:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ខ្យល់ចាប់ ពេលដឹងថាសំបុត្រចូលមើលការប្រគំតន្ត្រី Justin Bieber នៅថៃឡើងថ្លៃជិតកន្លះសែនដុល្លារ
ចន្លោះមិនឃើញ
មានព័ត៌មានចេញផ្សាយមកថា សំបុត្រចូលទស្សនាការប្រគំតន្ត្រីទេសចរណ៍របស់តារាចម្រៀងសញ្ជាតិ កាណាដា Justin Bieber ក្នុងប្រទេសថៃ ឆ្នាំ២០២២នេះ គឺត្រូវបានដាក់លក់តាំងពីម៉ោង ១០ព្រឹក ថ្ងៃសុក្រ សប្ដាហ៍មុន។ អ្នករៀបចំការប្រគំតន្ត្រីម្នាក់ក៏បានលួចបង្ហើបថា សំបុត្រទាំងអស់ លក់ដាច់អស់ខ្ទេចនៅម៉ោង៣:៣០រសៀល នៅថ្ងៃដដែល។
អ្នកគាំទ្របានឈរតម្រង់ជួរគ្នានៅ ThaiTicketMajor Oulets យ៉ាងច្រើន ស្របពេលវិបសាយទិញសំបុត្រវិញក៏គាំងដែរ។ ប៉ុន្តែទោះជាយ៉ាងណានៅមានរឿងមួយដែល មហាជនមួយចំនួនត្អូញត្អែរ ពេលអ្នកគាំទ្រស្មោះស្ម័គ្ររបស់តារាប្រុសរូបនេះ (Beliebers) មានគំនិតសម្រុកទិញហើយ យកទៅលក់បន្តក្នុងតម្លៃថ្លៃមិនធម្មតា។
អ្នកប្រើ Twitter ម្នាក់បានលើកឡើងថា ពួកគេបានលក់សំបុត្រ ២ សន្លឹកក្នុងតម្លៃ ២ ៥០០ ទៅ ៦ ៥០០បាត (ក្នុងមួយសន្លឹក)។
Live Nation ក៏បានទាក់ទងទៅអ្នកលក់បន្តរូបនេះដែរ ដោយបានព្រមាន មិនឲ្យលក់សំបុត្របន្ត ដើម្បីទទួលប្រយោជន៍បែបនេះឡើយ។ Live Nation ក៏បានបញ្ជាក់ដែរថា ខ្លួននឹងរក្សាសិទ្ធិក្នុងការលុបចោលសំបុត្រដែលមិនមានការព្រមាន ឬសងប្រាក់មកវិញ។
ទោះជាយ៉ាងណាការព្រមាននេះបរាជ័យទាំងស្រុង ព្រោះអ្នកធ្វើនៅតែធ្វើដដែល ហើយតម្លៃសំបុត្រកាន់តែហក់ឡើងកាន់តែខ្ពស់ដល់ទៅ ១ ៦២២ ២៨៣បាត (ខ្ទង់ ៤៨ ០០០ដុល្លារ) នៅលើវិបសាយ viagogo។
ជាក់ស្ដែង តារាចម្រៀង Justin Biber នឹងធ្វើការប្រគំតន្ត្រីទេសចរណ៍ក្នុងទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។
Justin នឹងជួបអ្នកគាំទ្ររបស់ខ្លួនតាមរយៈព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ខ្លួននៅទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី), ប្រទេសសិង្ហបុរី, ទីក្រុងចាកាតា (ប្រទេសឥណ្ឌូនេស៊ី), ទីក្រុងណាកូយ៉ា, ទីក្រុង អូសាកា និងតូក្យូ (ប្រទេសជប៉ុន) និងតំបន់ជាច្រើនទៀត សរុប ៥ទ្វីប នៅជុំវិញពិភពលោក នៅឆ្នាំ ២០២២ និង ២០២៣៕
ប្រភព៖ asianews