• 2022-05-04 05:04:47
  • ព័ត៌មាន

ជីដេវីត ចង់ខ្យល់ចាប់ ក្រោយឃើញ ទេព បូព្រឹក្ស ទិញរបស់ប្រេនៗ

  • 2022-05-04 05:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយឃើញវីដេអូបង្ហោះរបស់ ទេព បូព្រឹក្ស ទិញរបស់ប្រេនៗដាក់កេសដើម្បីយកត្រឡប់មកខ្មែរវិញ ស្រាប់តែ ជីដេវិត ពោលពាក្យមួយឃ្លាអាចនិយាយបានថាជាការហួសចិត្តរួមទាំងការត្រេកអរនិងសង្សាររបស់ខ្លួនដែលព្យាយាមទិញរបស់ប្រេនៗម៉ាកល្បីៗយ៉ាងច្រើន។

ថ្មីៗនេះក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មីភ្លាម តារាហាយសូ ទេព បូព្រឹក្ស បានធ្វើដំណើរទៅប្រទេសបារាំងដើម្បីចំណាយពេលលម្ហែកម្សាន្ត មិនត្រឹមតែប៉ុណ្ណោះនាងក៏បានចូលហាងទំនើបៗដើម្បីទិញរបស់ប្រេនៗដែលមានតំលៃថ្លៃដូចជាម៉ាក LV ជាដើម ដើម្បីផ្ញើរអ្នកនៅខ្មែររួមទាំងតម្រូវការរបស់ខ្លួនផងដែរ។ក្នុងថ្ងៃត្រឡប់មកស្រុកខ្មែរវិញ ទេព បូព្រឹក្ស បានច្រកឥវ៉ាន់ដែលនាងបានទិញដាក់ជាកេសៗយ៉ាងធំនិងច្រើនកេសផងដែរ ដើម្បីយកមកស្រុកខ្មែរ មើលទៅហាក់ច្រើនខ្លាំងណាស់មិនដឹងថានាងត្រូវចំណាយអស់ច្រើនយ៉ាងណានោះទេសម្រាប់មួយជើងនេះ។

គ្រាន់តែឃើញវីដេអូរបស់ ទេព បូព្រឹក្ស ភ្លាមស្រាប់តែ ជីដេវិត ដែលជាសង្សារឃើញហើយរំភើបក៏រំភើប ហួសចិត្តក៏ហួសដែរ រហូតពោលពាក្យថា«តាមចិត្តអូន តែគ្រាំទ្រូងបង» ជាការឆ្លើយតបខមមិនរបស់ ទេព បូព្រឹក្ស ដែលនាងបាននិយាយថា«ចុះថាអូនទិញអីទិញទៅទិញបានតាមចិត្ត ហេស» រហូតមានអ្នកចូលឡាយឲ្យមេដៃដល់ទៅជាងពាន់អ្នកឯនោះដែលគាំទ្រនាង។

បើក្រឡេកទៅមើលអ្នកគាំទ្រវិញ ពេលបានឃើញវិដេអូនេះហើយ រំភើបជំនួសស្ទើរគ្រប់គ្នា ដោយអ្នកខ្លះថា ធ្វើជាប្តីត្រូវតាមចិត្តប្រពន្ធខ្លះទៅ ប្រពន្ធទិញប៉ុណ្ណឹងមិនទាន់គ្រប់ទេ ត្រូវទិញឲ្យប្រពន្ធថែមទៀតបានគេហៅថាប្តីល្អ ចំណែកអ្នកខ្លះទៀតថា ទាល់តែដាក់មួយយន្តហោះបានអស់។

បញ្ជាក់ផងដែរថា នៅប៉ុន្មានម៉ោងមុននេះ តារាចម្រៀងរ៉េបលោក ជី ដេវិត កំពុងឈរង់ចាំសង្សារបណ្តូលចិត្តដែលទើបតែបែកគ្នារយៈពេលប៉ុន្មានថ្ងៃនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់