• 2022-05-04 07:00:05
  • ព័ត៌មាន

ចែព្រឹក្ស ជិតមកដល់ហើយ! ជី ដេវីត រង់ចាំ ទេព បូព្រឹក្ស យ៉ាងអន្ទះសានៅព្រលានយន្ដហោះ

  • 2022-05-04 07:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគម្រោងតារាចម្រៀង ទេព បូព្រឹក្ស នឹងមកដល់ស្រុកខ្មែរនៅថ្ងៃទី៤ ខែឧសភា នេះហើយ។ សង្សាររបស់នាង គឺលោក ងួន ចាន់ដេវីត បានទៅរង់ចាំទទួលដំណើរនាងត្រឡប់មកផ្ទះវិញដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញតែម្ដងនៅរសៀលនេះ។

ពេលទៅដល់ព្រលានភ្លាមលោកបង្ហោះរូបថត និងសារខ្លីមួយថា អ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំនៅទីនេះ គឺព្រោះតែអ្នក ទេព បូព្រឹក្ស”។ ក្នុងពេលទន្ទឹងរង់ចាំផ្លូវសង្សារចុះពីយន្ដហោះនេះ រូបលោកក៏ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ និងមិត្ដសិល្បៈថា ចេះស្រឡាញ់ និងថ្នមចិត្ដប្រពន្ធ។ អ្នកខ្លះក៏និយាយបែបលេងសើចថា ទៅចាំប្រពន្ធនេះ ក៏ដោយសារចង់បានLV ឆ្លងទ្វីបដែរ។

តារាចម្រៀង ទេព បូព្រឹក្ស បានចេញទៅកម្សាន្ដនៅក្រៅប្រទេស គឺមានដូចជាប្រទេសបារាំង និងហូឡង់ត៍អស់រយៈពេលជិតកន្លះខែហើយ ប៉ុន្ដែការចេញទៅក្រៅប្រទេសរបស់អ្នកនាងលើកនេះពុំមានវត្ដមានរបស់សង្សារ គឺលោក ងួន ចាន់ដេវីតឡើយ។ ត្រង់ចំណុចនេះ ធ្វើឲ្យអ្នកគាំទ្រខ្លះងឿងឆ្ងល់ថា ហេតុអ្វីបានជា ជីដេវីត មិនចេញទៅកម្សាន្ដជាមួយបូព្រឹក្ស?

Sabay មិនទាន់អាចសុំការអត្ថាធិប្បាយដោយផ្ទាល់ពីលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដើម្បីស្រាយចម្ងល់របស់មហាជននេះបាននៅឡើយទេ គិតត្រឹមម៉ោង២រសៀល ថ្ងៃទី៤ ខែឧសភា។ ប៉ុន្ដែមុននេះជំនួយការរបស់លោក ងួន ចាន់ដេវីត បានប្រាប់Sabay ថា អ្នកនាង ទេព បូព្រឹក្ស នឹងចុះមកដល់ដីខ្មែរនៅល្ងាចនេះ បន្ទាប់ពីដើរកម្សាន្ដជិតកន្លះខែ។ ចំពោះមូលហេតុបូព្រឹក្ស មិននាំសង្សារទៅជាមួយ លោកឆ្លើយថាមិនដឹងរឿង ហើយក៏ចាំឲ្យសួរសាមីខ្លួនដោយផ្ទាល់៕

ជិន សុភ័ក្ដ្រ

មតិយោបល់