• 2022-05-05 05:52:26
  • ព័ត៌មាន

កាលីបអស់ស្ទះ! Justin Bieber និង Vespa បង្ហាញម៉ូតូរចនាម៉ូដថ្មី ទាក់ទាញខ្លាំង

  • 2022-05-05 05:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងដ៏អស្ចារ្យតែមួយគត់ ចាប់បដិសន្ធិឡើង ដើម្បីអបអរសាទរដល់ស្មារតីសេរីភាព និងចំណង់ចំណូលចិត្តនៃការបង្ហាញស្ទីល ក៏ដូចជារចនាបថពិសេស តាមរយៈការលាយបញ្ចូលគ្នានៃគំនិតច្នៃប្រឌិតគួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានពាំនាំមកជាមួយនូវភាពទាន់សម័យ វប្បធម៌ដ៏ចែងចាំង និងប្រកបដោយប្រណិតភាព។

វេស៉្បាតែងតែជំរុញឲ្យមាននូវភាពស្រមើស្រមៃដល់តារាៗ អ្នកច្នៃម៉ូដ និងអ្នកឌីហ្សាញទាំងឡាយនៅទូទាំងពិភពលោក។ ក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ យីហោយក្សដ៏ល្បីល្បាញជាច្រើន រួមមាន Giorgio Armani, Christian Dior, Sean Wotherspoon បានភ្ជាប់ខ្លួនជាមួយនឹងឯកត្តស្ទីលដ៏អស្ចារ្យនៃវេស៉្បា ដែលបានរួមគ្នាបង្កើតនូវជម្រើសឯកគ្មានគូប្រៀប។

ឆ្នាំនេះជាពេលវេលាសម្រាប់ការសហការគ្នាមួយដែលមិននឹកស្មានដល់ និងគួរឱ្យរំភើបជាទីបំផុត ពេលកំពូលជាមួយតារាល្បីលំដាប់ពិភពលោក Justin Bieber បានចូលរួមកិច្ចសហប្រតិបត្តិការអស់ពីចិត្តជាមួយ Vespa ដើម្បីបង្ហាញនូវវេស៉្បា JUSTIN BIEBER X ដែលជាម៉ូដែលវេស៉្បាផ្តាច់មុខ ថ្មី មួយដែល បានផ្តួចផ្តើម គំនិត និង រចនា ដោយលោកផ្ទាល់តែម្តង។

ចំណូលចិត្តរបស់ Justin Bieber ចំពោះវេស៉្បាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា “ជាលើកដំបូង នៅពេលដែលខ្ញុំជិះ វេស៉្បា គឺនៅកន្លែងណាមួយនៅអឺរ៉ុប ប្រហែលជានៅទីក្រុងឡុងដ៍ ឬប៉ារីស។ ខ្ញុំគ្រាន់តែចាំបានថា នៅពេលដែលខ្ញុំឃើញវេស៉្បាភ្លាម គឺខ្ញុំចង់ជិះម៉ូតូនេះតែម្តង ហើយនៅពេលនោះ ខ្ញុំបានបង្កើតនូវអនុស្សាវរីយ៍ដ៏អស្ចារ្យមួយ ព្រោះពេលខ្យល់បក់កាត់សក់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព គ្មានការរំខានឡើយ ហើយបានធ្វើឲ្យខ្ញុំ មានចិត្តរីករាយជាខ្លាំង”។ នេះជាមតិរបស់ Justin Bieber ។

ភាពទាក់ទាញមានមន្តស្នេហ៍ដែលមិនចេះសាបសូន្យនៃម៉ូដែលវេស៉្បាថ្មីដែលរចនាឡើងដោយ Justin Bieber បានឆ្លុះបញ្ជាំងពីភាពច្នៃប្រឌិតរបស់លោក ដែលតែងតែកើតមានឡើងនៅគ្រប់ពេល ដើម្បីបង្កើតបានជាការបំផុសគំនិតសុទ្ធៗមួយ។

“ខ្ញុំស្រលាញ់វេស៉្បា ហើយការចាប់ដៃគូជាមួយម៉ាកយីហោក្លាស៊ីកទាន់សម័យដែលមិនចេះសាបសូន្យមួយនេះ ពិតជាអស្ចារ្យណាស់។ ការដែល ខ្ញុំអាច បង្ហាញខ្លួនខ្ញុំផ្ទាល់ មិនថា តាមរយៈសិល្បៈ តន្ត្រី ឬតាមរយៈរូបសម្រស់អ្វីនោះទេ ប៉ុន្តែការដែលអាចអនុញ្ញាតឲ្យខ្ញុំបានបង្ហាញខ្លួនខ្ញុំពីអ្វីមួយដែលគ្មានអ្វីនោះ នោះហើយ វាជា បំណែកមួយនៃរូបខ្ញុំ"។ Justin Bieber បាននិយាយថា “គោលបំណងចុងក្រោយបំផុតក្នុងការបង្កើត និងការរចនា គឺជាការដែលយើងអាចបង្ហាញស្ទីលផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការបង្វិលកង់នេះឯង”

ស្ទីលដ៏ល្អឯកនៃម៉ូដែលថ្មីនេះ គឺជារចនាបថដ៏ពិសេសនៃវេស៉្បាដែលបានរចនាឡើងដោយស្នាដៃតារាកំពូល Justin Bieber ផ្ទាល់ ដែលបានរំលេចឡើងនូវស្ទីលប្លែកថ្មី។

ពណ៌ស ដែលជ្រើសរើសផ្ទាល់ដោយតារាចម្រៀងរូបនេះបានឆ្លងកាត់គ្រប់សារធាតុទាំងអស់នៃ Vespa Sprint ថ្មី។ ពីកែបអង្គុយ ដល់ដៃចង្កូត កាំកង់ ជាដើម។ ស្លាកសញ្ញាឡូហ្គោ និងស្ទីលអណ្តាតភ្លើងដែលបានគូសនៅលើតួម៉ូតូពណ៌សនោះ គឺជាស្ទីលដែលតារាចម្រៀងរូបនេះ ចង់ដាក់ជាការរចនារបស់លោក ដើម្បី បង្ហាញនូវភាព ច្នៃប្រឌិត រំលេចពណ៌ដ៏រស់រវើក និងពោរពេញទៅដោយថាមពល ជាតម្លៃដែលបាន Share ដោយ Justin Bieber និង Vespa។

វេស៉្បាម៉ូដែល JUSTIN BIEBER X នេះត្រូវបានដាក់ឱ្យដំណើរការជាមួយនឹងម៉ាស៊ីនក្លាស៊ីក កម្លាំង 50cc, 125cc និង 150cc ជាកម្រិតកម្លាំងម៉ាស៊ីនដែលបានបង្កើតប្រវត្តិសាស្ត្ររបស់ម៉ូតូវេស៉្បា ហើយដែលឥឡូវនេះត្រូវបានកែលម្អដោយគោរពពេញលេញទៅតាមការគាំពារបរិស្ថានថ្មីៗចុងក្រោយបំផុត។

រូបរាងពិសេសសម្រាប់យុវវ័យសម័យថ្មីរបស់វេស៉្បាម៉ូដែលនេះ បានបង្កើតដោយមានតួស្រាល តែរក្សាបាននូវលំនឹង ខណៈដែលរបារដៃចង្កូត ជាមួយនឹងចង្កៀងមុខរាងចតុកោណកែងដែលបានរំលេចចេញ ស៊ីសង្វាក់គ្នាជាមួយនឹងអេក្រង់ TFT ព្រមទាំងពហុមុខងារជាមួយស្មាតហ្វូនជាដើម។ ភ្លើងអំពូល LED ទាំងមូល និងរង្វង់យ៉ាន់ 12’ អ៊ីង ដ៏អស្ចារ្យ គឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងរចនាបថ និងបច្ចេកវិទ្យា។

ម៉ូដែលពិសេសផ្តាច់មុខនេះត្រូវបានរួមបញ្ចូលមកជាមួយនូវគ្រឿងតុបតែងដ៏ពិសេសៗទៀតផង។ កាបូបមួយ ស្រោមដៃមួយគូ និងមួកសុវត្ថិភាពពណ៌សរំលេចទៅដោយចរិតលក្ខណៈស្ទីលកាលីបរបស់តារា Justin Bieber ព្រមទាំងស្ទីលអណ្តាតភ្លើងដែលនឹងរឹតតែធ្វើឱ្យដំណើរកម្សាន្ត និងបទពិសោធជាមួយវេស៉្បាកាន់តែមានភាពលំដាប់។

ក្រុមហ៊ុនចាប់ផ្ដើមទទួលកក់ចាប់ពីថ្ងៃនេះតទៅ។ សូមអញ្ជើញរួសរាន់មកកក់ទុកអោយបានមុន ដើម្បីបំពេញបំណងរបស់លោកអ្នកទាំងឡាយដែលស្រលាញ់វេស៉្បា ព្រោះម៉ូដែលដ៏ពិសេដែលលោកអ្នកកំពុងរង់ចាំនេះមានចំនួនកំណត់។

សូមស្វែងរកព័ត៌មានលម្អិតបន្ថែមនៅលើគេហទំព័រ vespa.com ឬ​ នៅលើទំព័រពិសេសពី JUSTIN BIEBER X VESPA ។

មតិយោបល់