• 2022-05-05 08:51:06
  • ព័ត៌មាន

បន្ថែមពីលើជីវិតស៊ីវីល័យ Jackie Chan ជះលុយ ៦លានដុល្លារទិញផ្ទះ ទុកជាកាដូខួបកំណើត

  • 2022-05-05 08:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងជើងចាស់ Jackie Chan បន្ថែមជីវិតដ៏ស៊ីវីល័យចំណាយលុយដល់ទៅ៦លានដុល្លារ ទិញផ្ទះវីឡាប្រណិតមួយកន្លែងក្នុងប្រទេសចិន។

វីឡាថ្មិរបស់ Jackie Chan បានរៀបចំយ៉ាងប្រណិតដែលបាននាំចូលគ្រឿងសង្ហារឹម រចនាតាមបែបអឺរ៉ុប ជាមួយនឹងឧបករណ៍ប្រើប្រាស់ ប្រើដោយបច្ចេកវិទ្យា។ ផ្ទះវីឡានេះគឺជាកាដូសម្រាប់ថ្ងៃខួបកំណើត ក្នុងវ័យ៦៨ឆ្នាំរបស់លោក។

រម្លឹកផងដែរថាបន្ទាប់ពីធ្វើការអស់រយៈពេលជាង ៥២ ឆ្នាំ Jackie Chan មកនេះ តារាជើងចាស់រូបនេះ មានទ្រព្យសម្បត្តិច្រើនជាង ៤៦០ លានដុល្លារ ។

ថ្វីដ្បិតវ័យកាន់តែជ្រេខ្លាំងប៉ុន្តែតារាសម្ដែងរហ័សនាម ឈិន ឡុង នៅតែបន្តសកម្មក្នុងវិស័យសិល្បៈ ដោយលោកបានសម្ដែងភាពយន្ត ថតផ្សាយពាណិជ្ជកម្ម ម៉ាកផលិតផល បោះទុនផលិតភាពយន្ត បង្រៀនសម្ដែង និងការងារសប្បុរសធម៌សម្រាប់សហគមន៍ ។ លើសពីនេះនៅចុងឆ្នាំនេះ Jackie Chan នឹងមានរឿងថ្មី Long Horse Spirit ចេញផ្សាយ ជាផ្លូវការសម្រាប់អ្នកគាំទ្រ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់